បន្ទាយមានជ័យ ៖ ទីតាំងគម្រោង បើកសៃវៀន មាន់ជល់មួយកន្លែង ស្ថិតនៅ ភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងបើកដំណើរការ នាពេលខាងមុខ ខណៈកម្លាំង សមត្ថកិច្ច ត្រៀមបង្ក្រាប បើសិន ទីតាំងមួយនេះ គ្មានច្បាប់អនុញ្ញាត ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ប្រសិនជាគម្រោង កន្លែង ជល់មាន់ សាងសង់រួចរាល់ មែននោះពួកគាត់ ពិតជាមានការរស់ ទាំងការ ភ័យខ្លាច ព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ ។ ពួកគាត់សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងមិនអនុញ្ញាត ឲ្យមានការ សាងសង់ សៃវៀនបន្តទៀតឡើយ និងបានសំណូមពរ ដល់អាជ្ញាធរ មានសមត្ថកិច្ចចុះមើល នៅចំណុចខាងផង ។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ករណីខាងលើនេះ លោកបានជ្រាបហើយ ក៏ប៉ុន្តែរង់ចាំមើលសិនថា គេបើកសៃវៀនមែនទេ បើហ៊ានបើកមែន លោកនិងចាត់ការភ្លាមៗ តែម្តង។
លោក ជា ដា មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ករណីកន្លែងសាងសង់សៃវៀន ចំណុចខាងលើនេះ លោកបានជ្រាបហើយ ។
លោកបានបន្តថា តាមប្រភពព័ត៌មាន ម្ចាស់សៃវៀន ខាងលើនេះមាន ឈ្មោះ ផេង ប្រៃសេនីយ៍ និងមានច្បាប់ចេញពី ក្រុមហ៊ុនកាស៊ីណូ និងច្បាប់ចេញ ពីក្រសួងផងដែរ ហើយមិនអនុញ្ញាតអោយជនជាតិខ្មែរ លេងផងដែរ គឺសំរាប់តែភ្ញៀវអន្តរជាតិ ជនជាតិថៃ ផ្សេងៗនោះទេ ទោះបីជាយ៉ាង យើងរង់ចាំសិន៕