Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌដូនពេញ នឹងបង្ហាញ មុខជនបន្លំខ្លួន ជាសមត្ថកិច្ច ដើរទារភាស៊ី ពីអ្នកលក់

$
0
0

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅវេលាម៉ោង ប្រមាណ ២រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នឹងបង្ហាញមុខសាធារណៈ ជនបន្លំខ្លួន ជាសមត្ថកិច្ច ដើរទារ ភាស៊ី ពីអ្នកលក់ដូរ នៅក្នុងព្រះរាជ ពិធីបុណ្យអុំទូក ។ ការបង្ហាញ មុខជនឆ្លៀត ឱកាស និយមទាំងនេះ នឹងធ្វើឡើងនៅ អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ។

មន្រ្តីសាលា ខណ្ឌ ដូនពេញ បានឲ្យដឹងថា ជនទាំង៩នាក់ ដែលបន្លំខ្លួន ជាសមត្ថកិច្ច រួមមាន នគរបាល អាវុធ ហត្ថ និងមន្រ្តី សណ្តាប់ធ្នាប់ ប្រដាប់ដោយ អាយឌី កាតសម្គាល់ខ្លួន និងឯកសណ្ឋាន នឹងត្រូវ បានបង្ហាញ មុខឲ្យដឹងជា សាធារណៈ ពីសំណាក់ អភិបាល ខណ្ឌដូនពេញ។

មន្រ្តីសាលា ខណ្ឌដូនពេញ បានលើកឡើងថា ទង្វើរបស់ពួកគេទាំងនេះ ពិតជាធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងមុខ មាត់ របស់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធយ៉ាងខ្លាំង ពីព្រោះបងប្អូនអាជីវករ ដែល មករកស៊ី និងលក់ដូរ នៅក្នុង ព្រះរាជពិធីបុណ្យ អុំទូករយះពេល៣ថ្ងៃនេះ បានគិតថា ពួកគេ ទាំងនេះ ជាមន្រ្តីមាន សមត្ថកិច្ចពិតមែន តាមពិត បន្លខ្លួនសោះ ។

សូមបញ្ជាក់ថា  អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ បានចេញ ប្រតិបត្តិការឃាត់ខ្លួនបានជនឱកាសនិយម ៩នាក់ ដែល បន្លំខ្លួន ធ្វើជាសមត្ថកិច្ច ដើរទារភាស៊ីពីអាជីវករ លក់ដូរ ក្នុងព្រះរាជពិធី បុណ្យអុំទូក ប្រមូលលុយរាប់សិបម៉ឺន រៀល។

ប្រតិបត្តិការបញ្ជាដោយអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយ ការណ៍ពីក្រុមអ្នកលក់ដូរថា មានសមត្ថកិច្ចដើរទារថ្លៃភាស៊ីខុសពីគោលការណ៍។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ជនឱកាស និយមទាំង៩នាក់នេះ បានបន្លំខ្លួនធ្វើជាសមត្ថកិច្ច ដោយមានពាក់ឯសណ្ឋាន ជាមន្រ្តីនគរបាល មន្រ្តីកងរាជអាវុធ ហត្ថ និងកងរក្សាសណ្តាប់ធ្នាប់ ដោយមានភ្ជាប់ ជាមួយអាយកូម និងអាយឌី ដែលប្រជាពលរដ្ឋធម្មតាមើលមិនដឹង នោះឡើយ។

បើតាមរបាយការណ៍ របស់មន្រ្តីនគរបាល ខណ្ឌដូនពេញ បានបង្ហាញឲ្យដឹងថា ជនឱកាសនិយមទាំង៩នាក់នោះ រួមមាន៖ ១- ឈ្មោះ ស្ដើង ម៉ៅ ភេទប្រុស បន្លំធ្វើនគរបាល មានស្រ្តីម្នាក់ឈ្មោះ អាំង ស្រីមុំ ឲ្យលុយទិញ ID និង សំលៀកបំពាក់ និង ធ្វើបណ្ណឲ្យ ដើរប្រមូលលុយចែកគ្នាប្រមូលបាន ៥៧.៨០០រៀល, ២- ឈ្មោះ ផន សារឿន ភេទ ប្រុស បន្លំធ្វើជាមន្រ្តីអង្គភាពសួនច្បារក្រុង មានវិទ្យុទាក់ទងមួយគ្រឿង ប្រមូលថវិកាបាន ១៥០.០០០រៀល, ៣- ឈ្មោះ ជុំ រិទ្ធី ភេទប្រុស បន្លំខ្លួនជាមន្រ្តីអាវុធហត្ថ (PM) អាយុ ៣៥ឆ្នាំ មាន ID មួយគ្រឿង ប្រមូលថវិកាបាន ៤៣០.០០០រៀល និង ៤$, ៤- ឈ្មោះ ង៉ែត វុទ្ធី ភេទប្រុស បន្លំធ្វើជាមន្រ្តីយកភាស៊ី ប្រមូលថវិកាបាន ៦៣.០០០រៀល, ៥- ឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស បន្លំធ្វើជាមន្រ្តីយកភាស៊ី ប្រមូលថវិកាបាន ១៥០.០០០រៀល, ៦- ឈ្មោះ គឹម សុខរស់ ភេទប្រុស បន្លំធ្វើមន្រ្តីយកភាស៊ី, ៧- ឈ្មោះ ណេង នាត ភេទប្រុស បន្លំធ្វើមន្រ្តីយកភាស៊ី ប្រមូលថវិកាបាន ១៥០.០០០រៀល, ៨- ឈ្មោះ ហ៊ូ ធីញ៉ា ស្រីចោរឆក់ខ្សែករ និងទី៩- ឈ្មោះ ញ៉ែម រតនៈ ភេទប្រុស អាយុ ២៣ឆ្នាំ បន្លំដើរចូលផ្ទះគេប្រុងលួចទ្រព្យសម្បត្តិ។

ក្រោយឃាត់ខ្លួន ជនឱកាសនិយមទាំង៩នាក់ នឹងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការទៅតាមច្បាប់៕

ឈ្មោះ ផន សារឿន ដែលបន្លំជាសន្តិសុខ ដើរទារលុយភាស៊ី ពីប្រជាពលរដ្ឋ

ឈ្មោះ ជុំ រិទ្ធី បន្លំជាមន្រ្តីអាវុធហត្ថ ដើរទារភាស៊ី ពីប្រជាពលរដ្ឋ លក់ដូរ នៅក្នុងពិធីបុណ្យអុំទូក


Viewing all articles
Browse latest Browse all 8042

Trending Articles