Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងការពារជាតិ រំលឹកខួប ៦១ឆ្នាំ កំណើតកង យោធពល ខេមរភូមិន្ទ

$
0
0

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានប្រារព្ធរំលឹកខួប ទី៦១ ទិវាកំណើតកង យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ និង៩ វិច្ឆិកា ឆ្នាំ២០១៤ នាទីស្តីការ ក្រសួងការពារជាតិ។

នៅក្នុងពិធីរំលឹកខួបនេះ មានការអញ្ជើញ ចូលរួមពីសំណាក់ ឧនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់, នាយទាហាន, នាយទាហានរង និងពលទាហាន នៃកង យោធពលខេមរភូមិន្ទ ប្រមាណជាង ៥០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ទិវាខួបកំណើត កងយោធពលខេមរភូមិន្ទ នាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យ នៅក្នុងកម្លាំងមហាសាមគ្គី របស់ ប្រជាជនខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយ ភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន។

នាយឧត្តមសេនីយ៍ បន្ថែមថា “ក្នុងបណ្តាឆ្នាំកន្លងមក កងយោធពលខេមរភូមិន្ទ ដែលបានឈរជើង ការពារទីតាំងនៅសមរភូមិជួរមុខ បានអនុវត្តសិទ្ធិស្វ័យ ការពារយ៉ាង អង់អាចក្លាហាន គោរពអនុវត្ត ខ្ជាប់ខ្ជួនតាមគោលនយោបាយ យុទ្ធសាស្ត្រការពារជាតិ របស់រាជរដ្ឋាភិបាល”។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថា យុទ្ធសាស្ត្របន្តទៀត កងយោធពលខេមរភូមិន្ទ និងចូលរួមអនុវត្តនូវគោលនយោបាយដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងនីតិកាលទី៥ របស់រដ្ឋសភា, បន្តកសាង និងពង្រឹងខឿនការពារជាតិរបស់ប្រទេសកម្ពុជាយើង, បន្តពង្រឹងជំនាញ ផ្នែកយោធាឲ្យកាន់ តែខ្លាំងក្លា, បន្តជួយប្រជាពលរដ្ឋខ្មែរ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ, បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងក្នុងសកលលោក, បន្តបេសកកម្ម រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងចំណុចចុងក្រោយ យោធាគ្រប់លំដាប់ថ្នាក់ ត្រូវចូល រួមជាមួយរាជរដ្ឋាភិបាលថែរក្សាសមិទ្ធផលផ្សេងៗ ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ចាប់ពីកម្ពុជាទទួលបាន នូវឯករាជ្យភាពពេញបរិបូរណ៌ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ដែលក្នុងដំណាក់កាលនោះ បញ្ជាការ និងកងកម្លាំងបារាំង បានចាកចេញពីទឹកដី នៃប្រទេសកម្ពុជា ក្នុងពេលនោះឯង គឺជាការចាប់បដិសន្ធិពេញលក្ខណៈ នៃកង យោធពលខេមរភូមិន្ទ និងបានបង្កើតអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងអាកាសភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ព ជើងទឹកភូមិន្ទ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>