Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកទៀ បាញ់ ៖ ព្រមានចាត់វិធានការ ក្តៅ ចំពោះអ្នកបង្ក ចលាចល និង អសន្តិសុខ សង្គម

$
0
0

ភ្នំពេញ ៖ ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ កម្ពុជា បានព្រមានយ៉ាងចាស់ដៃ ចំពោះបុគ្គលណា ដែលបង្កចលាចល អសន្តិសុខសង្គម បាត់បង់ស្ថិរភាពសណ្តាប់ធ្នាប់ និងសន្តិភាពជាតិ ហើយក៏អំពាវនាវដល់ កងយោធាគ្រប់លំដាប់ ថ្នាក់ ទាំងអស់អនុវត្ត គោល ការណ៍របស់ កងយោធពលខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញផងដែរ ។

ថ្លែងទៅកាន់យោធាជាច្រើនរយនាក់ មកពីគ្រប់ភូមិភាគ ក្នុងកម្មវិធីប្រារព្ធខួបលើកទី៦១ឆ្នាំ នៃការ បង្កើត កងយោធពលខេមរភូមិន្ទ១៩៥៣- ២០១៤ នាទីស្តីការក្រសួង ការពារជាតិនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះនាយឧត្តមសេនីយ៍ ទៀ បាញ់ បានបន្តថា កងយោធពលខេមរភូមិន្ទ តស៊ួយ៉ាងខ្លាំង រាល់ ឧបសគ្គជាច្រើន អស់រយៈ ពេលជាច្រើនទសវត្សន៍មកហើយ ទំរាំបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ននេះ ហើយក្រសួងការពារជាតិ ប្រឆាំងដាច់ខាត ចំពោះបុគ្គល ដែលចងផ្តួល រលំរាជ រដ្ឋាភិបាល និងធ្វើឲ្យសង្គមវិលទៅក្រោយវិញនោះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ”នៅក្នុងសកម្មភាពថ្មីៗនេះ ដែលកើតឡើងចេញពីវិបត្តិនយោបាយ ក៏ដូចជាបាតុភាពអនាធិបតេយ្យក្នុងសង្គម ដែលបង្ករឡើង ដោយបាតុករខុសច្បាប់ មានចរិកផ្តូល រំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូតចេញពីឆន្ទះ នៃការបោះឆ្នោត របស់ប្រជាពលរដ្ឋ ចាប់តាំង ពីក្រោយថ្ងៃប្រកាសលទ្ធផល បោះឆ្នោតអាណត្តិទីប្រាំកន្លងទៅមក កងយោធពលខេមរភូមិន្ទយើង បានចូល រួមបំពេញភារកិច្ចជាកងកម្លាំង របស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិសុខជាតិទាំងមូល ដោយឈរលើគោលការណ៍គោរពរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់លក្ខន្តិកទូទៅ ចំពោះយោធិននៃ កង យោធពលខេមរភូមិន្ទ។ គោរពដាច់ខាត់តាមបទបញ្ជារបស់កងទ័ព និងប្រឆាំងដាច់ខាត់ រាល់ឧបាយកល ដែលនាំឲ្យប្រទេសធ្លាក់ទៅភាពចលាចល”។

នាយឧត្តមសេនីយ៍បានបន្តថា កងយោធពលខេមរភូមិន្ទ បានពុះពាររាល់ឧបសគ្គហ៊ាន ពលិកម្មដល់អាយុ ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ឆ្លុះបញ្ចាំងពីការគាំទ្រប្តូរ ផ្តាច់ ពេញទំហឹងនិងឥត ងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះឡើយ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ទៀ បាញ់ បានអំពាវនាវដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ទាំងមូល ជាពិសេសថ្នាក់ដឹកនាំមេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហាននាយទាហាន រងពល ទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលការពារឱ្យបានគង់វង្ស និងស្ថិតស្ថេរនូវ រាលសមិទ្ធផលរបស់សង្គមជាតិធានាឧ្យបាននូវការគាំទ្រ និងជំនឿជឿជាក់របស់ ប្រជាពលរដ្ឋ មកលើកម្លាំងប្រដាប់អាវុធ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះផងដែរ។

នៅក្នុងនោះដែរ នាយឧត្តមសេនីយ៍ក៏បាន លើកឡើង និងខឹងសម្បាទៅនឹងក្បួន ដង្ហែររបស់បាតុករ ដែលបានដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដោយបានស្រែកថា”ដូរឬមិនដូរផងដែរ”៕


Viewing all articles
Browse latest Browse all 8042

Trending Articles