ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយ កើតឡើង ដោយសារឃើញសពយុវជនម្នាក់ នៅក្នុងត្រពាំង ទឹកប្រពល ជំរៅ៥ម៉ែត្រ នៅភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង៦និង៥៦នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។
រហូតមកដល់ម៉ោង៧ព្រឹក កម្លាំងមានសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះឈ្មោះឈុំ រ៉ាវី ហៅ វែង ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេរ្តកណ្តាលមុខរបរនៅផ្ទះ។
មុនពេលកើតហេតុគេឃើញជនរងគ្រោះ មានសភាពវង្វេង ហើយបានដើរចេញពីផ្ទះ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៩ខែវិច្ឆិកា ទើបប្រទះឃើញសាកសពជន រងគ្រោះនៅចំណុចខាងលើ តែម្តង៕