ប៊ែគឡាំង៖ អតីតមេដឹកនាំសូវៀត លោក មីកាអ៊ែល ហ្គោបាឆូវ បានព្រមាននៅក្នុងសន្និសីទមួយ នាទីក្រុង ប៊ែគឡាំង កាលពីថ្ងៃសៅរ៍ ទី៨ខែវិច្ឆិកា ឆ្នាំ២០១៤ថា ភាពតានតឹងរវាងខាងកើត-ខាងលិច ជុំវិញវិបត្តិនៅ អ៊ុយក្រែន នោះនឹងនាំពិភពលោកឱ្យធា្លក់ចូលទៅក្នុងសង្រ្គាមត្រជាក់សាជាថ្មី ដែលវាជារយៈពេល២៥ឆ្នាំ ហើយបន្ទាប់ពីការដួលរំលំរបងប៊ែគឡាំង។ នេះបើយោងតាម ទីភ្នាក់ងាររ៉យទ័ររបស់អង់គ្លេស ឱ្យដឹងនៅថ្ងៃ អាទិត្យនេះ។
លោក ហ្គោបាឆូវ ត្រូវបានគេផ្តល់កិតិ្តនាមថា ជាបុរសដែលនាំមាននិន្នាការទៅលោកខាងលិច ហើយក៏ជា មេដឹកនាំដែលបញ្ចប់របបកុំម្មុយនីស្ត នៅក្នុងតំបន់អឺរ៉ុបខាងកើតនោះ បានចោទប្រកាសពួកបច្ចឹមប្រទេស និងសហរដ្ឋអាម៉េរិក ជាពិសេស ថាខកខានមិនបានបំពេញតាមខសន្យារបស់ពួកគេ បន្ទាប់ពីឆ្នាំ១៩៨៩ មកនោះនៅឡើយទេ។
លោក បានថ្លែងថា “ពិភពលោក គឺស្ថិតនៅក្នុងមាត់រណ្តៅនៃសង្រ្គាមត្រជាក់សាជាថ្មី។ អ្នកខ្លះនិយាយថា វាបាន ចាប់ផ្តើមរួចបាត់ទៅហើយ។”
បើតាមអតីតមេដឹកនាំកំពូលនៃអតីតសហភាពសូវៀតរូបនេះ ពួកបច្ចឹមប្រទេស បានធ្វើកហសជាច្រើន ដែលបង្កឱ្យរុស្ស៊ី អាក់អន់ស្រពន់ចិត្តជាអតិប្បរមាជាមួយនឹងការពង្រីកវិសាលភាពរបស់ណាតូ និងបណ្តា សកម្មភាពយ៉ាងគន្លើនមួយចំនួននៅអតីតយូហ្គោស្លាវី អ៊ីរ៉ាក់ លីប៊ី ស៊ីរី និងផែនការសម្រាប់ទប់ទល់ នឹងប្រព័ន្ធការពារកាំជ្រួចផងដែរ។
លោក ក៏បញ្ជាក់ច្បាស់ៗផងដែរថា “អ្នករងគ្រោះពិតប្រាកដ គឺអឺរ៉ុប”៕