ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ថា លោកស្រី Cristina Fernandez de Kirchner បានចាកចេញពីមន្ទីរពេទ្យ វិញហើយ បន្ទាប់ពីបានចូលសម្រាក ព្យាបាលរោគ ឈឺក្នុងពោះអស់រយៈពេល០៧ថ្ងៃមកនោះ ។
គួររំលឹកថា ប្រធានាធិបតីអាហ្សង់ទីន ដែលមានវ័យ៦១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ព្យាយាមព្យាបាលរោគ ឈឺ ក្នុងពោះ ដែលគេហៅថារលាកក្រពះបន្ទាប់ពីលោកស្រីឡើង កំដៅខ្ពស់ ហើយសម្រាកមន្ទីរពេទ្យ អស់រយៈពេល១០ថ្ងៃ នាពេលបច្ចុប្បន្ននេះមានសុខ ភាពប្រសើរឡើងវិញហើយ ។
យោងតាមក្រុមវេជ្ជបណ្ឌិត បានបញ្ជាក់ថា អាការៈរបស់លោកស្រីប្រធានាធិបតី បង្ហាញ ថាមានការឆ្លង មេរោគនៅក្នុងក្រពះ តែវាមិនបញ្ហាអ្វីនោះទេ ដែលអាចអនុញាតិជូនលោកស្រីសម្រាកបាន បន្ទាប់ពីបាន ព្យាយាមព្យាបាលអស់មួយសប្តាហ៍មកនេះ ។
តាមការឲ្យដឹងពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកស្រី ប្រធានាធិបតី មានបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរយ៉ាងនេះ ។
គេបានដឹងថា បន្ទាប់ពីលោកស្រីមានបញ្ហាសុខភាពនេះ លោកស្រីក៏បានលុបចោលការចូលរួមប្រជុំកំពូល G20 ដែលរៀបចំឡើងនៅក្នុងប្រទេសអូស្ត្រាលីដែរ ។
គេថែមទាំងដឹងថា កាលពីឆ្នាំមុន លោកស្រីធ្លាប់បានទទួលការវះកាត់ខួរក្បាលម្តងរួច មកហើយបន្ទាប់ពី ដួល ដែលបណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាល ៕