អ៊ីស្លាម៉ាបាត ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្ដក្រុង ដឹកអ្នកដំណើរ មួយគ្រឿងបានបុកជាមួយ រថយន្ដដឹកទំនិញមួយទៀត នៅប៉ាគីស្ថាន បានកើនឡើងដល់ ៥០នាក់ហើយ និងច្រើនជាង២០នាក់ ផ្សេងទៀត រង របួស ។ នេះបើយោង តាមសារប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក បានឲ្យរាយការណ៍ឲ្យដឹង ។
តាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះដោយ ដក ស្រង់ពី ទូរទស្សន៍ អ៊ូឌូ Urdu Samaa ថា រថយន្ដក្រុង ill-fated ដែលមានផ្ទុកមនុស្សជាង ៨០នាក់ បានបុកគ្នាជា មួយរថយន្តដឹកទំនិញ ដែលមកពីទិសដៅផ្ទុយគ្នានោះ នៅជិតផ្លូវវាងTheri ក្នុងស្រុក Sukkur ដែលជាស្រុក មួយដែលធំជាងគេ នៅក្នុងខេត្ដ Sindh ភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ។
ព្រមជាមួយគ្នានោះ ប៉ូលិសបាននិយាយថា គ្រោះថ្នាក់នេះបានកើតទ្បើង ដោយសារតែ ការធ្វេសប្រហែស របស់អ្នក បើករថយន្ដក្រុងតែម្ដង ដែលបានបាត់បង់ការគ្រប់គ្រង លើរថយន្ដជាពិសេស បានបើកបរហួសល្បឿនកំណត់ ។
សូមបញ្ជាក់ថា ចំនួនជនរងគ្រោះទំាងអស់ បានកើនឡើងដល់ ៥០នាក់ ក្នុងនោះមានក្មេង០៨នាក់ និងស្រ្តីមួយចំនួន។ ជនរងគ្រោះដោយរថយន្ដបុកគ្នា ទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលនៅក្បែរនោះ ហើយគ្រូពេទ្យបាន បញ្ជាក់ផងដែរថា ជនរងគ្រោះ១៥ នាក់ កំពុងស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរបំផុត ៕