BBC ៖ ហេតុការណ៍បំផ្ទុះគ្រាប់បែក អត្តឃាតមួយ បានកើតឡើង បណ្តាកឲ្យក្មេងប្រុសជាសិស្ស សាលាយ៉ាងហោច ណាស់ ៤៦នាក់ស្លាប់ នៅភាគខាងកើតប្រទេស នីហ្សេរីយ៉ា ក្នុងទីក្រុង ប៉ូទីគុំ ។
យោងតាមប្រភព ពីមន្រ្តីប៉ូលិស នៅក្នុងតំបន់កើតហេតុ សារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានប៉ូលិសសង្ស័យថា ជាសកម្មភាពរបស់ក្រុមសកម្ម ប្រយុទ្ធបូកូ ហា រ៉ាន ដែលបានបំផ្ទុះគ្រាប់បែក នៅក្នុងសាលាមួយ នៃរដ្ឋយូបេ ។
បន្ទាប់ពីមានករណីនេះកើតឡើង សាធារណជនបាននាំគ្នារិះគន់យ៉ាងខ្លាំង ចំពោះការដឹកនាំរបស់អភិបាលរដ្ឋយូបេ។ ប៉ុន្ដែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញដោយលោក អភិបាល អ៊ី ប្រាហ៊ីម បានឲ្យដឹងថា “សកម្មភាពបន្ទាន់ ត្រូវតែ ធ្វើឡើង ក្នុងពេលឥឡូវនេះ គឺការស្ដារឡើងវិញ នូវស្ថេរភាពជាសាធារណៈ ដោយធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ឈប់ការកើន ឡើងនូវសកម្មភាពហិង្សានេះ ។
ក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារ ទៅលើសាលាជាច្រើនរយៈពេល៥ឆ្នាំកន្លងមក នេះក្នុងគោល បំណង ដើម្បីបង្កើតរដ្ឋឥស្លាម ដែលនេះធ្វើឲ្យកូនក្មេងមិនបានចូលសាលារៀន ហើយវាត្រូវបានគេជឿ ជាក់ថា ក្មេងស្រីមិន គួរចូលសាលានោះទេ ហើយសម្រាប់ក្មេងប្រុស បានត្រឹមតែទទួលយកនូវការអប់រំជាលក្ខណៈឥស្លាមប៉ណ្ណោះ ៕