Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តឡង់គ្រីស័រ បុកសេ ១២៥ ស្លាប់ ២ នាក់

$
0
0

កណ្តាល៖ រថយន្តមួយគ្រឿង បានបើកជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុស-ស្រី២នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រហែលជា ១០និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ទី១ ឈ្មោះ សុន ឌឹម ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ឃុំបឹង ក្រាញ់ ស្រុកសំរោង ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរឈ្មោះ យ៉ាន់  ចន្ធូ ភេទស្រី អាយុ២៧ឆ្នាំ មានទី លំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CM-3227 ចំណែករថយន្តបង្កវិញ ម៉ាកឡង់គ្រីសរ័ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2R-9797 អ្នកបើក បរ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវខាងលើក្នុង ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកច្រាសទិសគ្នា បានជ្រុលមក បុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលជនរងគ្រោះ បោកទៅនឹងថ្នល់អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ តែម្តង ចំណែកអ្នកបើកបររថយន្តវិញ ក្រោយកើតហេតុបានបានចុះចេញពីរថយន្តរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ធ្វើការវាស់វែង រួចប្រគល់សព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋានស្រុកលើកដែកដើម្បី កសាងសំណុំរឿង បញ្ជូនមក កាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>