កំពង់ស្ពឺៈ បុរសអនិកជនខ្មែរម្នាក់ បានស្លាប់បន្ទាប់ពី រូបគាត់បានវិលមកពីភ្នំពេញ ដើម្បីពិនិត្យជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្រគាត់ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បុរសដែល ទើបតែមកប្រទេសកម្ពុជា មើលប្រពន្ធកូនខ្ចី មិនទាន់បាន១ខែផងនោះ បានស្លាប់ចោល ប្រពន្ធកូន មានអាយុ ៦៨ឆ្នាំ មានប្រពន្ធឈ្មោះ ហួរ ចន្ទ្រា អាយុ៣១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានកូនស្រី១ម្នាក់ អាយុ១០ខែ ត្រូវបានស្លាប់ ដោយសារជំងឺក្អួតធ្លាក់ឈាម។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា បុរសអានិកជនខាងលើ ស្លាប់ដោយសារមានជំងឺប្រចាំកាយ ដែល ជាជំងឺមហារីកថ្លើម ហើយដោយសារតែជំងឺ រើខ្លាំង បណ្តាលឲ្យក្អូតឈាមជាច្រើន។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕