Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ACU ត្រៀមចេញសៀវភៅ ណែនាំ ស្តីអំពីកម្មវិធី ប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ច នៅកម្ពុជា នៅដើមឆ្នាំ២០១៥

$
0
0

ភ្នំពេញ ៖ ក្រោយពីអង្គភាព ប្រឆាំងអំពើពុករលួយ ( A.C.U) បានរៀបចំកិច្ចពិគ្រោះយោបល់ ជាមួយនឹងវិស័យឯក ជន ស្តីអំពីកម្មវិធីប្រឆាំងនឹងអំពើពុករលួយបីលើករួចមក អង្គភាពបានសម្រេចរៀបចំ និងដាក់ឲ្យប្រើប្រាស់សៀវភៅ ណែនាំ ស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជា នៅដើមឆ្នាំ២០១៥ ខាងមុខនេះ ។

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចពិគ្រោះយោបល់បន្ថែម ជាមួយនឹងវិស័យឯកជន ស្តីពីកម្មវិធីប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន A.C.U និងដោយមានការចូលរួម ពីតំណាងវិស័យឯកជនជាច្រើនក្រុមហ៊ុន សមាគម និងសភាពាណិជ្ជកម្មផង ដែរ ។

ថ្លែងនៅក្នុងឱកាសនោះលោក ឱម យ៉ិនទៀង បាននិយាយថា សៀវភៅណែនាំ ស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង A.C.U និងវិស័យឯកជន ក្រោយពេលបានរៀបចំកិច្ច ពិគ្រោះយោបល់ចំនួនបីលើរួចមក ហើយសៀវភៅមួយនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៥ខាងមុខនេះ។

ខ្លឹមសារសំខាន់ៗ នៅក្នុងសៀភៅនោះរួមមាន ការវាយតម្លៃហានិភ័យ ដែលកើតឡើង ពីអំពើពុករលួយ សម្រាប់ស្ថា ប័ន ឬអង្គភាពខ្លួន, ការប្តេជ្ញា និងការគាំទ្រពីថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ន ឬអង្គភាពក្នុងការកសាង និងអនុវត្ត កម្មវិធី ប្រឆាំងអំពើពុករលួយ, ការត្រួតពិនិត្យមើលពីលើការអនុវត្ត កម្មវិធីប្រឆាំងអំពើពុករលួយ, ការកំណត់នូវគោលនយោ បាយ និងនីតិវិធីទប់ស្កាត់អំពើពុករលួយច្បាស់ៗ, ការត្រួតពិនិត្យផ្ទៃក្នុង និងការរក្សានូវកំណត់ត្រាធុរកិច្ច, ការប្រា ស្រ័យទាក់ទងនឹងការហ្វឹកហ្វឺនដល់បុគ្គលពាក់ព័ន្ធ, ការលើកទឹកចិត្ត ចំពោះការគោរពតាមគោលនយោបាយ និងតម្លៃ របស់ស្ថាប័នឬអង្គភាព និងការដាក់ទោសទណ្ឌ ចំពោះការរំលោភបំពានដែលអាចមាន ។

លោកមានប្រសាសន៍ថា “រាល់បទពិសោធទាំងអស់ សុទ្ធតែមានតម្លៃ ខ្លាចតែយើងខ្លួនឯង មើលមិនឃើញគ្រាប់ពេជ្រ ដែលបង្កប់នៅក្នុងបទពិសោធន៍ទាំងនោះ។ ជាអាថ៌សៀវភៅមួយនេះ បានកើតចេញពីបទពីសោធរបស់ A.C.U និង បណ្តាវិស័យឯកជននានាធ្វើការសហការពិគ្រោះយោបល់គ្នា” ។

សូមបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នេះ ក៏មានការណែនាំអំពី ទស្សនទាន និងបទពិសោធន៍ នៃការអនុវត្ត នូវកម្ម វិធីប្រឆាំងអំពើពុករលួយរបស់អ្នកជំនាញមកពីហុង កុង របស់ក្រុមហ៊ុន Prudential (Cambodia) Life Assurances Pls. ដែលជាក្រុមហ៊ុនទី២បន្ទាប់ពីក្រុមហ៊ុន Coca- Cola ដែលបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ច សហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយនឹង A.C.U ផងដែរ ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់លម្ពិតទេថា សៀវភៅនឹងបោះពុម្ពចំនូនប៉ុន្មានក្បាល និងត្រូវចំណាយថវិកា ប៉ុន្មាននោះដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles