Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ ស្រុកស្វាយលើ និងស្រុកជីក្រែង ១.៨១២ គ្រួសារ ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី

$
0
0

សៀមរាប ថ្ងៃទី១១ និងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋ ស្រុកស្វាយលើ ៣ឃុំ និងស្រុកជីក្រែង២ឃុំ ចំនួន ១.៨១២គ្រួសារ បានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋទាំង ៥ឃុំ នៅស្រុកទាំងពីរ នៃខេត្តសៀមរាប។

ហើយមានការ អញ្ជើញចូលរួម ជាកិត្តិយស ក្នុងពិធីនេះរួមមាន សមាជិក ព្រឹទ្ធសភា-តំណាងរាស្រ្ត មន្រ្តីរបស់ រាជរដ្ឋាភិបាល មន្រ្តីថ្នាក់ដឹកនាំ ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្រុមវីរយុវនិស្សិតស័្មគ្រចិត្តសម្តេចតេជោ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវទទួលប័ណ្ណកម្មសិទិ្ធដីធ្លីជាច្រើនគ្រួសារទៀត។

កម្មវិធីប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ត្រូវបានធ្វើឡើងនៅ ក្នុងរយ:ពេលពីរថ្ងៃ ដាច់ដោយឡែកពីគ្នា គឺក្នុងថ្ងៃទី១១ ខែធ្នូ បានធ្វើនៅភូមិសែនជ័យ ឃុំកន្ទួត និងនៅឃុំតាសៀម ក្នុងស្រុកស្វាយលើ សម្រាប់ ៣ឃុំ គឺ ឃុំកន្ទួត ឃុំតាសៀម និងឃុំស្វាយលើ។

ហើយសម្រាប់ថ្ងៃនេះ គឺ ប្រគល់ប័ណ្ណកម្មសិទ្ធិ នៅស្រុកជីក្រែង សម្រាប់២ឃុំ គឺ ឃុំពង្រលើ និងឃុំគោកធ្លកលើ។ អ្នកដែលទទួល បានប័ណ្ណកម្មសិទ្ធិដីធ្លី សរុបចំនួន ១.៨១២គ្រួសារ ស្មើនឹង ២.៣១០ក្បាលដី លើផ្ទៃដី ៦.០៨៥,១៥ហិកតា នៅឃុំតាសៀម ឃុំស្វាយលើ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំពង្រលើ ឃុំគោកធ្លកលើ ស្រុកជីក្រែង។

លោក ស៊ូ ភិរិន្ទ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានរាយការណ៍ ឲ្យដឹងថា បច្ចុប្បន្ននេះ នៅភូមិសាស្ត្រ ខេត្តសៀមរាប មានក្រុមវីរយុវនិស្សិត ស័្មគ្រចិត្ត កំពុងប្រតិបត្តិការ វាស់វែងដីធ្លីជូនប្រជាជនចំនួន ៧ក្រុម សហការ ជាមួយ ក្រុមមន្រ្តីបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ពន្ឋ័ នានាលើទីតាំង១៤កន្លែង នៅគោលដៅ៣ស្រុកគឺស្រុបន្ទាយស្រីមាន៦ទីតាំង ស្រុកជីក្រែង៤ទីតាំង ស្រុកស្វាយលើ៤ ទីតាំងនិងត្រៀមអនុវត្ត ៤ស្រុកទៀតតាមផែនការ ជាបន្តបន្ទាប់ទៀត។ បានចាប់ផ្តើម អនុវត្តពីថ្ងៃទី២១ខែសីហាឆ្នាំ២០១២មក។

ចំពោះលទ្ឋផលគិតត្រឹមថ្ងៃទី៨ខែធ្នូឆ្នាំ២០១២សម្រេចបានដូចខាងក្រោម៖ប្រកាសតំបន់វិនិច្ចឆ័យ៧ឃុំបំពេញសាលាកបត្រ័បាន ១១.៨៤៣ ក្បាលដី បានបញ្ចូលក្នុងសម្រង់បញ្ជីឈ្មោះម្ចាស់ដីបាន៣.០៧១គ្រួសារវាស់វែងក្បាលដិបាន ៦.៧៥១ក្បាលដី គូសក្បាលដីជាប្លង់សុរិយោដីបាន៤.២៥៥ច្បាប់និងបញ្ចប់ការបិទផ្សាយជាសាធារណៈនៃឯកសារនៃការវិនិច្ឆ័យបានចំនួន ៥ឃុំ។

លោកអភិបាល ខេត្តបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលនេះ គឺនៅមានការងារ ដែលសេសសល់ មួយ ចំនួនទៀត ដែលនឹងត្រូវ បំពេញបន្ត គឺចំពោះបញ្ហាក្បាលដី ពុំទាន់បានបំពេញ តាមនីតិវិធីនៃការចុះ បញ្ជីដីធ្លី បានចប់សព្វគ្រប់ ការបិទផ្សាយ ជាសាធារណៈ ចំនួន៣០ថ្ងៃជាថ្មីទៀត តាមនីតិវិធីនៃការ ចុះបញ្ជីដីធ្លី ក្បាលដី ដែលពុំទាន់មាន ទិន្នន័យច្បាស់លាស់ ក្បាលដីមានទំនាស់ និង ក្បាលដីមាន ទំហំធំជាង១០ ហិចតា ដែលត្រូវ ធ្វើការចុះ បញ្ជីដីធ្លី មានលក្ខណៈ ដាច់ដោយដុំ នៅពេលក្រោយ។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាស ប្រគល់ប័ណ្ណកម្មសិទិ្ធដីធ្លី ជូនប្រជាពលរដ្ឋបាន ឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងនូវ ការកោតសរសើរ ចំពោះវីរភាពរបស់ ក្រុមយុវនិស្សិត ស័្មគ្រចិត្តទាំងអស់ និងក្រុមការងារ ជំនាញរបស់ខេត្ត ដែលបានលះបង់អ្វីៗ គ្រប់បែបយ៉ាង ដើម្បីចលនាជាតិ បំរើឲ្យសកម្មភាពថ្មី លើគោលនយោបាយចាស់ ដែលជាបុព្វហេតុ នៃការស្វែងរកផលប្រយោជន៍ ស្របច្បាប់ជូនប្រជាជន ។

លោកបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវ បានប្រគល់ជូនប្រជាពលរដ្ឋ ត្រូវបាន ការពារដោយច្បាប់ និងមានការធានា ដោយរដ្ឋ។ ការអនុវត្តគោល នយោបាយដីធ្លីនេះ លើកនេះ ជាលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានយកចិត្តទុកដាក់ ហើយក៏ត្រូវបានកំណត់យ៉ាងច្បាស់លាស់ថា ជាកម្មវិធីនយោបាយ ប្រសិទ្ធិភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលទទួលបាន ប័ណ្ណកម្មសិទ្ធិ នេះ ក៏ដូចជាទទួលបាន នូវលំនឹងជីវភាព ដោយការអាស្រ័យ ផលលើដីកម្មសិទ្ធិ របស់ខ្លួន ដែលជាប្រទានកម្មរបស់រដ្ឋ។

នៅក្នុងឱកាស នៃការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំកន្ទួត និងឃុំតាសៀម ស្រុកស្វាយលើ នាថ្ងៃទី១១ ខែធ្នូនេះ សារុបចំនួន ១.៤៨២គ្រួសារ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ បងប្អូនប្រជាពលរដ្ឋដែលបានទទួលប័ណ្ណទាំងនោះផងដែរ ដោយក្នុង១គ្រួសារទទួលបាន សារុង១, ក្រមារ១ ក្រណាត់ ស ១ដុំ, ទឹក្រូច២កំប៉ុង, ទឹកសុទ្ធ១ដប, មី៥កញ្ជប់ និងថវិកា២ម៉ឹនរៀល។

ដោយឡែក យុវនិស្សិត ស័្មគ្រចិត្តបំពេញបេសកកម្មនៅស្រុកស្វាយលើចំនួន៤ក្រុម ស្មើនឹង ៦៤នាក់ និងក្រុមការងារ ជំនាញចំនួន៤ក្រុម ស្មើនឹង៤០នាក់ ទទួលបានជាបុគ្គលក្នុងម្នាក់ៗ ១០ម៉ឹនរៀល ដោយឡែកយុវនារីស័្មគ្រចិត្ត ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន១៥ ម៉ឹនរៀល និងទទួលបានជាក្រុម ក្នុង១ក្រុមៗ ថវិកា ២ លានរៀល៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>