ត្បូងឃ្មុំៈ ស្ត្រីម្នាក់ត្រូវបានស្លាប់ និងក្មេងស្រីម្នាក់ រួមនិងក្មេងប្រុស ត្រូវជាក្មួយម្នាក់ទៀត បានរងរបួសស្រាល បន្ទាប់ ពីត្រូវបាន ជនសង្ស័យម្នាក់ យកកាំបិតកាប់ទៅលើស្រីជាម្តាយបណ្តាលឲ្យស្លាប់ និងបានវាយទៅលើនារីរងគ្រោះ ដែលត្រូវជាកូន ស្រ្តីរងគ្រោះ រួមនឹងក្មេងប្រុសម្នាក់ ដែលត្រូវជាក្មួយ បណ្តាលឲ្យរងរបួសស្រាល។ ហេតុការណ៍ខាងលើ នេះបង្កឡើងដោយសារតែ គោរបស់ជនសង្ស័យ ចូលទៅស៊ីអំពៅរបស់ជនរងគ្រោះ ហើយបានបង្ក ជាជម្លោះកាប់គ្នា នេះឡើង កាលពីវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនសង្ស័យមានឈ្មោះ តាក សិត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្ពានជ្រៃ ជុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរត់គេចខ្លួន។ ចំណែករងគ្រោះមានឈ្មោះ ប៊ុន មុន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ ស្ពានជ្រៃ ជុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំត្រូវបានជនសង្ស័យវាយ សម្លាប់។ ឈ្មោះ ប៊ុន មុំ ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាកូនរងរបួសស្រាល និងក្មេងប្រុសម្នាក់ទៀតត្រូវជាក្មួយ មានអាយុមួយឆ្នាំកន្លះ រងរបួសស្រាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គោរបស់ជនសង្ស័យបានចូលទៅស៊ី អពៅនៅក្នុងចំការ របស់ជនរងគ្រោះ ហើយបានបង្កជាជម្លោះកើតឡើង។
បច្ចុប្បន្នជន កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕