បន្ទាយមានជ័យ ៖ បុរសម្នាក់ចេញពី ហូបកា
ជនរងគ្រោះ មានអាយុប្រមាណ ជិត៣០ឆ្នាំ បានបើកម៉ូតូ ទំនងជាស្រវឹងជោកជាំ ក្នុងទិសដៅពីកើតមកលិច ក្នុង ល្បឿនលឿន មកដល់ត្រង់ចំណុចផ្លូវកោង បានជ្រុលទៅបុក បង្គោលការពារផ្លូវកោង នៅនឹងចិញ្ចើមផ្លូវខាងជើង សន្លប់ស្តូកស្តឹង។
ក្រោយកើតហេតុ អ្នកជិតខាងបានយកទូរស័ព្ទ ចុចលេខក្នុងទូរស័ព្ទរបស់ជនរងគ្រោះ ទៅសាច់ញាតិ ទើបដឹងថា ជនរងគ្រោះ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ហើយចេញពីហូបការ នៅក្រុងសិរីសោភ័ណ ក៏ជួបគ្រោះថ្នាក់តែម្តង៕ដោ