Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកម៉ៅការ លាតត្រដាង ពីអំពើពុករលួយ របស់មន្ត្រី ទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម

$
0
0

កំពង់ចាម ៖ បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចេញផ្សាយផ្ទួនៗ នូវភាពមិនប្រក្រតី នៃដំណើរការ ដេញថ្លៃគម្រោងបឹងទន្លេសាប មានអ្នកម៉ៅការ ដើរដេញថ្លៃមាន បទពិសោធន៍ជាច្រើនឆ្នាំ បានទូរស័ព្ទ
ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បន្តលាតត្រដាង ពីល្បិចកលពុក រលួយរបស់មន្ត្រី នៃទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម ទទួលផែនខាង គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ ខ្នាតតូចតំបន់ បឹងទន្លេសាប ដែលជាថវិកា ជំនួយរបស់ធនាគារពិភពលោក។ ប្រភពពីអ្នកម៉ៅការ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា រាល់គម្រោងដែលត្រូវទឹកតែ គឺអ្នកម៉ៅការយកគម្រោងនោះ បង់លុយ១០ភាគរយ នៃចំនួនទឹកប្រាក់ដាក់ឲ្យដេញថ្លៃ ឲ្យទៅឈ្មោះ ពោយ សុខជា ប៉ុន្តែ មិនដឹងថា លុយខ្មៅនោះ ឈ្មោះ ពោយ សុខជា យកទៅចែកឲ្យអ្នកទៀតទេ ។

ប្រភពបន្តថា មន្ត្រីទីចាត់ការផែនការ និងវិនយោយគខេត្តផ្នែក គម្រោងបឹងទន្លេសាប មានឈ្មោះ មិន ឆេង ជាប្រធាន ចំណែកឈ្មោះ ពោយ សុខជា ជាមន្ត្រី មានតួនាទីខាងចុះត្រួតពិនិត្យ គ្រប់ដំណើរការដេញថ្លៃ គម្រោងបឹងទន្លេសាប ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ប្រភពបានឲ្យដឹងថា អំពើពុករលួយ ក្នុងដំណើរការដេញថ្លៃ គម្រោងបឹងទន្លេសាប ដែលមានរយៈពេល ជាច្រើនឆ្នាំនោះ មន្ត្រីទីចាត់ការផែនការ និងវិនិយោគខេត្ត ឈ្មោះ ពោយ សុខជា បានចាត់ចែងឲ្យ ម្ចាស់ក្រុមហ៊ុន អ៊ៀ គឹមលាង ហៅ ដេវីត ជាអ្នករៀបចំចរចារ សម្របសម្រួលឲ្យ គម្រោងដេញថ្លៃត្រូវគ្នា(បោះទឹកតែ) ប្រចាំ៣ស្រុក មាន ស្រុកកងមាស ស្រុកធាយ និងស្រុកជើងព្រៃ ។

ដោយឡែក អ្នកម៉ៅការ ឈ្មោះ លន់ រិទ្ធី មានភារកិច្ចដើរ សម្របសម្រួលដូចគ្នា គឺលោក ពោយ សុខជា ចាត់ឲ្យកាន់៣ស្រុកដែរនៅខាងកើតទន្លេ មានស្រុកពញាក្រែក ស្រុកតំបែ និងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ ។ ដូច្នេះគ្រប់កន្លែង មុនពេលដេញថ្លៃគម្រោងបឹងទន្លេសាបនេះ មានឈ្មោះ លន់ រិទ្ធី និងឈ្មោះ ដេវីត រួមបក្សជាង១០នាក់ទៀត បានជួយដើរនិយាយសម្របសម្រួល បោះទឹកតែ ជាមួយអ្នកម៉ៅការផ្សេងទៀត កុំឲ្យចូលដេញថ្លៃប្រកួតប្រជែង ។ ហើយក្នុងនោះ បើសិនជាមានអ្នកម៉ៅការ ណាមិនព្រម ក្រុមរបស់ឈ្មោះ ដេវីត និងឈ្មោះលន់ រិទ្ធី បានប្រើគ្រប់វិធី ដើម្បីរារាំង កុំឲ្យអ្នកម៉ៅការនោះបានចូលដេញថ្លៃ ឬក៏ប្រើវិធីឲ្យក្រុមគេដកសំណើរ ដេញថ្លៃធ្វើខ្វះការុមក្រោម៣នាក់ គម្រោងនោះនិងត្រូវទុកជាមោឃៈ ដាក់ដេញថ្លៃពេលក្រោយទៀត ។

តែបើសិនជា ដាក់ដេញថ្លៃគ្រប់ការុម នោះជានាទីរបស់លោក ពោយ សុខជាម្តង ជាអ្នកចាប់កំហុស រកគ្រប់កំហុស បើទោះជាកំហុស បន្តិចបន្តួចក៏ដោយ ក៏លោក ពោយ សុខជា ទុកគម្រោងនោះ ជាមោឃៈ ហើយទម្លាក់គម្រោងនោះ ឲ្យទៅអ្នកផ្សេង ឬក៏ដកទុកដេញថ្លៃម្តងទៀតដែរ ហើយប្រការនេះ ធ្វើឲ្យមានការប្រកែកគ្នា ជាញឹកញាប់ នៅកន្លែងដេញថ្លៃ រវាងអ្នកម៉ៅការ ជាមួយនិង លោក ពោយ សុខជា ។ ប៉ុន្តែបើសិនជាជាគម្រោង ត្រូវគ្នាវិញ ក្នុងកំហុសបន្តិចបន្តួច លោក ពោយ សុខជា ហៅអ្នកយកគម្រោង មកកែរួចទុកជា ការស្រេច។ អ្នកម៉ៅការដដែល បានបញ្ជាក់ថា ទម្រង់ខាងលើ អាចនិយាយបានថា ជាអំពើពុករលួយជាប្រព័ន្ធ ។

អ្នកម៉ៅការ បានបន្តទៀតថា ក្នុងកន្លែងដេញថ្លៃ មានអាជ្ញាធរស្រុក និងមេឃុំ ជាម្ចាស់លទ្ធកម្មចូលរួមដែរប៉ុន្តែ រាល់ការសម្រេច គឺស្ថិតនៅលើ លោក ពោយ សុខជា និងការបើកភ្លើងខៀវ ពីលោក មិន ឆេង ដែលជាប្រធាន។ ចំណែក ខាងអាជ្ញាធរ និងម្ចាស់លទ្ធកម្ម មិនហ៊ានប្រឆាំងទេ ព្រោះ ខ្លាចអំណាចលោក ពោយ សុខជា ដែលជាមន្ត្រីថ្នាក់ខេត្ត ។ អ្នកម៉ៅការបញ្ជាក់ថា ប្រយោជន៍ ១០ភាគរយ នោះ អាជ្ញាធរ និងម្ចាស់លទ្ធកម្មគ្មាន ចំណែកនោះទេ។ ប្រភពដដែលនេះ បានឲ្យដឹងទៀតថា អំពើពុករលួយជាប្រព័ន្ធ ខាងលើនោះ វាមិនស្រួលទេ ក្នុងការចាប់ ភស្តុតាង ដោយហេតុថា កន្លងទៅ មិនយូរប៉ុន្មាននោះ មានការផ្សព្វផ្សាយនៅ លើទំព័រកាសែត ក្នុងស្រុកនិយាយពីមន្ត្រីទីចាត់ការ  ផែនការ និងវិនិយោគ ឈ្មោះ ពោយ សុខជា យកលុយ១០ភាគរយ ពីអ្នកម៉ៅការហើយពេលនោះ គេឃើញមានមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ចុះអង្កេតដែរ ប៉ុន្តែរកមិនឃើញ ភស្តុតាងទេ ព្រោះថា អ្នកម៉ៅការ ជាច្រើននាក់សុទ្ធតែបានទទួលផលប្រយោជន៍ពីការដេញថ្លៃត្រូវទឹកតែនោះ ដូច្នេះ គេតែងតែជួយលាក់លៀមគ្រប់ការចុះសាកសួររបស់មន្ត្រីប្រឆាំងអំពើពុករលួយ ចុះមកអង្កេតម្តងៗ។

ប្រភពដដែលនេះ បានបន្តទៀតថា ដើម្បីទប់ស្កាត់ អំពើពុករលួយនោះបាន ម្ចាស់ជំនួយឬគណៈកម្មការ ថ្នាក់ជាតិ ក៏ដូចខាង អង្គភាពប្រឆាំង អំពើពុករលួយ គួរតែ បង្កប់ភ្នាក់ងារក្នុងកន្លែងដេញថ្លៃ ដើម្បីស្រាវជ្រាវរកឲ្យឃើញការពិតក្នុងរឿងអំពើពុករលួយជាប្រព័ន្ធមួយនេះ ។ ជាងនេះទៅទៀត ជាសវាងការរិះគន់ពីម្ចាស់ជំនួយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិទាំងមូលផងដែរ ។

ទាក់ទិនទៅការលាតត្រដាងរបស់អ្នកម៉ៅការខាងលើនោះ ភ្លាមៗនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចរកទំនាក់ទំនងសុំការបំភ្លឺពី លោក មិន ឆេង ប្រធានខាងគម្រោងបឹងទន្លេសាប នៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles