Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គួរបង្កើតបញ្ញត្តករ ដើម្បីគ្រប់គ្រង ស្ថេរភាពតម្លៃប្រេង នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងគ្រប់វណ្ណៈ ជាពិសេសពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតខ្លាំងក្នុង  ជីវភាព បានសម្តែងការពេញចិត្ត និង រីករាយជាពន់ពេកក្រោយពេលទទួលបានដំណឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈ  ទាំង៧នៅកម្ពុជា បានបញ្ចុះតម្លៃ ទោះការបញ្ចុះនោះមានចំនួនតិចតួចក្តី។

ក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាសថា ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ រួម មាន៖ ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម, សាវីមិច, កាល់តិចរបស់អាម៉េរិក និងតូតាល់របស់បារាំង បាន បញ្ចុះតម្លៃ ពីជាង៥ពាន់រៀល មកនៅត្រឹមជាង ៤ពាន់រៀល។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និងសាវី  មិច បានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅត្រឹម ៤.៧៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥   ០រៀល មកនៅ ៤.៥០០រៀល។ ក្រុមហ៊ុនតូតាល់ ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨៥   ០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៦០០រៀល។ ក្រុមហ៊ុនកាល់តិច ប្រេងសាំងធម្ម  តា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨០០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៥៥   ០រៀល។

ដោយឡែកក្រុមហ៊ុន សាវីមិច បញ្ចុះតម្លៃច្រើនជាងគេ ពោលបានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅ   ៤.៤៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៣៥០រៀល។

អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានបញ្ចេញទស្សនៈរបស់ខ្លួនថា ដើម្បីគ្រប់គ្រងតម្លៃប្រេងនៅកម្ពុជាឲ្យ សេ្ថរភាព ក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច គួរតែពិចារណាបង្កើតបញ្ញត្តករ ដើម្បីគ្រប់គ្រងសន្ធសន៍  តម្លៃប្រេងនៅលើពិភពលោក និងទីផ្សារនៅក្នុងស្រុក។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថា ការបង្កើតឲ្យមានបញ្ញត្តករ នឹងអាចជួយកំណត់ស្ថេរភាពតម្លៃប្រេងនៅកម្ពុជា  មិនឲ្យក្រុមហ៊ុនប្រេងបញ្ចុះ ឬដំឡើងតម្លៃតាមអំពើចិត្តរបស់ខ្លួន។ ពោលតម្លៃប្រេងសាំង ត្រូវឆ្លងកាត់ការកំណត់ របស់អាជ្ញាធរ ដែលជាអ្នកឃ្លាំមើលសន្ទសន៍តម្លៃប្រេងលើពិភពលោក ហើយធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃ ប្រេងដ៏សមរម្យសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ការធ្វើបែបនេះ គឺយកគំរូតាមអាជ្ញាធរអគ្គិសនីកម្ពុជា ដែលធ្វើបានជោគជ័យក្នុងការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិ  សនីនៅកម្ពុជា។ គេរំពឹងផងដែរថា បញ្ញត្តករនេះ នឹងធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាមានស្ថិរភាព ហើយក៏ប្រហែលជា គ្មានពាក្យថា យកបញ្ហាតម្លៃប្រេងសាំងនេះ ទៅបម្រើ និងកេងចំណេញនយោបាយរបស់បក្សណាមួយនោះដែរ។  ជាពិសេសនឹងមិនធ្វើឲ្យរាជរដ្ឋាភិបាលឈឺក្បាលជាមួយតម្លៃប្រេង ដែលចេះតែឡើងចុះដូចអំពិលអំពែក បញ្ហា តម្លៃប្រេងសាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់បានអំពាវនាវជាច្រើនដងផងដែរ ឲ្យ មានការកំណត់តម្លៃមួយសមរម្យ ឆ្លើយតបកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images