កំពង់ធំៈ ស្ត្រីម្នាក់ដែលជាអជីវករលក់មាស និងដូរលុយនៅក្នុងផ្សាតាំងគោក ស្រុកបារាយណ៍ម្នាក់ ត្រូវបានក្រុមចោរប្រដាប់ ដោយកាំភ្លើង បាញ់គំរាមបណ្តាលឲ្យរងរបួស និងបានប្លន់យកមាស និងលុយជាច្រើន រួចធ្វើការរត់គេចខ្លួន។
មេបញ្ជាការកងរាជអាវុធហត្ថ លោក ឃុន ប៊ុនហួរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៤ មានក្រុមចោរមួយក្រុម ដែលមានគ្នាពីរនាក់ ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពបាញ់ប្លន់ទៅលើស្ត្រី ជាអជីវករលក់មាស និងដូរលុយ ដោយបានបាញ់ចំនួន ២គ្រាប់ ទៅលើស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួស រួចបានយកលុយ និងមាសជាច្រើនរត់គេចខ្លួន។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូយកទៅប្លុងចោលនៅក្នុងវាលស្រែ រួចរត់គេខ្លួនតែម្តង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កម្លាំងនគរបាល រួមនិងកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក អភិបាលស្រុកបារាយណ៍ កំពុងស្រាវជ្រាវ និងធ្វើការឡោព័ទ្ធចាប់ជនសង្ស័យ យ៉ាងយកចិត្តទុកដាក់៕