ភ្នំពេញ៖ ក្រុមសិស្សានុសិស្ស នៃសាលាបច្ចេកទេស ដុនបូស្កូ ប្រមាណ៦០០នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានទទួលការបណ្តុះបណ្តាល ពីរបៀបរៀបចំ កំណត់គោលដៅជីវិត របស់ពួកគេ ទៅថ្ងៃអនាគត ។
វគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញ ដោយលោកស្រី ដួន ឆវីវណ្ណ ស្ថាបនិកក្រុមហ៊ុន វីវណ្ណ ខនសាល់ធីង , លោក ឌិត ចណ្ណា ប្រធានក្រុមហ៊ុន Real Estate VMC និង លោក នួន អក ស្ថាបនិក Success Academy ជាប្រព័ន្ធបណ្តុះបណ្តាលថ្មីមួ
លោកស្រី ដួង ឆវីវណ្ណ ដែលជាគ្រូបណ្តុះបណ្តាល ពីរបៀបកំណត់គោលដៅជីវិតនេះ បានឱ្យដឹងថា ក្មេងៗនៅកម្ពុជាភាគច្រើន មិនបានកំណត់ គោលដៅជីវិត របស់ខ្លួន ឱ្យច្បាស់លាស់នោះទេ ហើយ ពួកគេ បានចាប់យកជំនាញ នៅសាកលវិទ្យាល័យ ទាំងភាពស្រប៉ិចស្រពិល ។ ដូច្នេះហើយ បានជាលោកស្រី ព្យាយាមពន្យល់ដល់ពួកគេ ដើម្បីយល់ពីរបៀបកំណត់គោលដៅជីវិត ហើយធ្វើ សកម្មភាពឆ្ពោះទៅក គោលដៅនោះ ។
លោកស្រីបានមានប្រសាសន៍ថា “យើងគិតថា មិនមែនមានងាយស្រួលទេ សម្រាប់មនុស្សម្នាក់ៗ មនុស្សដែលជោគជ័យ មនុស្ស ដែលចេះរៀបចំគោលដៅជីវិត មានតែ១ភាគរយទេ នៅក្នុងសង្គម អញ្ចឹងយើងចង់ ពង្រីក កុំឱ្យមានតិចពេក” ។
លោកស្រីបានបន្ថែមថា “នៅពេលដែលយុវជន ចេះរៀបចំគោលដៅជីវិត របស់គាត់ បានដឹងថាជីវិត របស់គាត់កើតមកដើម្បីអ្វី ធ្វើអ្វី អ្វីដែលគាត់ចង់បាន នៅក្នុងជីវិតហ្នឹង គឺគាត់អាចជួយដល់ អ្នកដទៃ ទៀតបាន ហើយក្នុងជីវិត របស់គាត់ អាចដើរទៅមុខ ដោយភាពងាយស្រួល ជាងអ្ន កដែលដើរដោយបិទភ្នែក ប៉ុន្តែនេះគឺយើង បង្រៀនឱ្យគាត់ដើរ ដោយបើកភ្នែក” ។
ចំណែកលោក នួន អក ជាវាគ្មិន នៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរនោះ ក៏បានលើកឡើងដែរថា ការមិនបានកំណត់គោលដៅជីវិត ឱ្យបានច្បាស់លាស់ ធ្វើឱ្យមនុស្ស កាន់តែដើរខុស នូវអ្វីដែល ខ្លួនចង់បាន ហើយតែមានភាពធុញទ្រាន់ នឹងការងាររបស់ខ្លួន ដូច្នេះសិស្សនៅទីនេះ ទាំងអស់ ត្រូវតែស្គាល់ ពីគោលដៅជីវិត របស់ខ្លួនឯង បន្ទាប់ពីបញ្ចប់ការសិក្សារួចរា
លោកថា“យើងចង់បង្រៀន អ្នកដែលចូលរួមទាំងនេះ ឱ្យគាត់ស្វែងរកពីចំណង់ ស្វែងរកអំពី ជីវិតរបស់គាត់ ឱ្យបានច្បាស់លាស់ ព្រោះយើងបានធ្វើការស្រាវជ្រាវថា អ្នកជោគជ័យទាំងអស់ លើពិភពលោក គាត់ហាក់មានអត្តចរិក និងគោលដៅផ្សេងៗគ្នា ប៉ុន្តែចំណុចមួយ ដែលមាន ភាពដូចគ្នានោះ គឺគាត់ធ្វើនូវ អ្វីដែលគាត់មាន ចំណង់ពិតប្រាកដ” ៕