Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីជំនាញ សិក្សាពីគម្រោង កសាងផ្លូវជាតិលេខ៥ (អាស៊ានហាវ៉េ)និងផលប៉ះពាល់ លើប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្ត

$
0
0

បន្ទាយមានជ័យ ៖ មន្ត្រីជំនាញជាច្រើននាក់ បានបើកកិច្ចប្រជុំសិក្សា គម្រោងកសាងផ្លូវជាតិលេខ៥ (អាស៊ានហាវ៉េ)និងផលប៉ះពាល់ លើប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះ ស្ថិតនៅក្រោមអធិបតីភាព លោក អោម ចិន្ថា អភិបាលរងខេត្ត លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក Anthony Gouleyទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ ។

លោក អោម ចិន្ថា បានមានប្រសាសន៍ថា គម្រោងកសាង ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងផ្លូវចំនួន ៨៥.៣គីឡូម៉ែត្រ ដែលគម្រោងនេះ បានមកពីកម្ចីរបស់ជប៉ុន (Jica) ហើយគ្រោងកសាងនៅឆ្នាំ២០១៧ ។

លោក Anthony Gouley ទីប្រឹក្សាបច្ចេកទេស បានមានប្រសាសន៍ថា នេះគឺមកសិក្សាគម្រោងកសាងផ្លូវជាតិលេខ៥ពីលើផលប៉ះពាល់ប្រព័ន្ធធារាសាស្ត្រ ចាប់ពីខេត្តបាត់ដំបង ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមការ សិក្សាគម្រោងខេត្តបន្ទាយមានជ័យ គឺរងផលប៉ះពាល់ធារាសាស្គ្រច្រើនជាងខេត្តបាត់ដំបង ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានប្រសាសន៍ថា ផ្លូវដែលកសាងប្រវែង ៨៥.៣គីឡូម៉ែត្រ ខេត្តបាត់ដំបង ប្រវែង៤៥.៨គីឡូម៉ែត្រ ធ្វើផ្លូវវៀងពីចំណុចវត្តកំណប់ ដល់ស្ពានអូរតាគី ប្រវែង ២៣.១គីឡូម៉ែត្រ ។

ខេត្តបន្ទាយមានជ័យប្រវែង ៣៩.៤គីឡូម៉ែត្រ កសាងផ្លូវវៀងចំណុច ព្រែកជីកដល់ក្បាលស្ពានទឹកផ្លាខាងលិចប្រវែង៩គីឡូម៉ែត្រ ។

លោកបានបន្តថា កសាងផ្លូវអាស៊ានហាយវ៉េ មាន ៤ប្រភេទ កន្លែងគឺ ២ទៅ ២មក ជាផ្លូវ AC (បេតុងកៅស៊ូ)ដែល មានប្រវែងប្រវែង៨៥.៣គីឡូម៉ែត្រ ទទឹងប្រវែង ៤០ម៉ែត្រ និងទ្រូងផ្លូវប្រវែង២៣ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងម្ខាងប្រវែង ៨.៥ម៉ែត្រ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>