កំពង់ស្ពឺៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលក្រុងឧដុង្គ ធ្វើការឃាត់ខ្លួន បន្ទាប់ជនទាំងបី ដែលគេល្បីថា ពូកែខាងលួចមាន់នោះ បានធ្វើសកម្មភាព ចូលលួចមាន់ នៅក្នុងកសិដ្ឋាន របស់ប្រជាពលរដ្ឋ មួយកន្លែងកាល ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះទាំង៣នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមមាន ១ ឈ្មោះ លឿង លិម ភេទប្រុស អាយុ២១ឆ្នាំ ២ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ និង ទី៣ឈ្មោះ ណង ណាង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង បីមានទីលំនៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះដែលជាម្ចាស់កសិដ្ឋាន មានឈ្មោះ ឡុង សារិន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ ភូមិព្រៃក្តួច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពចូលលួចមាន់ នៅក្នុងកសិដ្ឋានរបស់ជនរងគ្រោះ បានជិត២០ក្បាលនោះ ត្រូវបានកម្លាំងប៉ុស្តិ៍រុងរឿង និងអធិការដ្ឋាននគរបាលស្រុក បានដើរល្បាត ក៏បានឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាព រួចក៏ធ្វើការចាប់ឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជនទៅតុលាការ៕