Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងអាវុធហត្ថ ឃាត់ខ្លួន ជនសង្ស័យ៧នាក់ ពីបទជួញដូរ និងប្រើប្រាស់ គ្រឿងញៀន

$
0
0

បន្ទាយមានជ័យ៖ កម្លាំងអ ហ ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយ លោកជា ដា មេបញ្ជាការអ ហក្រុង និងតាម បញ្ជារបស់ លោក ឱ បូរនិ្ទ មេបញ្ជាការអ ហខេត្ត បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ បានឃាត់ខ្លួនជនសង្ស័យ៧នាក់ និងបានដកហូតបានវត្ថុតាង គ្រឿងញៀន មេតំហ្វេតាមីន ទឹកកក ចំនួន០៣កូនថង់តូច ស្មើនិង០,៧២ក្រាម និងវត្ថុតាង ជាច្រើនទៀតផងដែរ។ ករណីបង្ក្រាបបាននេះ កាលពី វេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅត្រង់ចំណុចម្តុំស្រះត្រជាក់ចិត្តថ្មី ស្ថិតនៅភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ឱ បូរិន្ទ មេបញ្ជាការអ ហ ខេត្តបានថ្លែង នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ក្រោយពីបានទទួលព័ត៌មាន ពីកម្លាំងសម្ងាត់តាមដាន និងស្រាវជ្រាវរាល់ពេលវេលា ពីបញ្ហាគ្រឿងញៀន  លោកក៏បាន បញ្ជាកម្លាំងអហ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់ ករណីខាងលើនេះ ឲ្យដិតដល់ រហូតឈានដល់ការឃាត់ខ្លួន រួមទាំងវត្ថុតាង គ្រឿងញៀន មេតំហ្វេតាមីន ចំនួន០៣កូនថង់តូច ស្មើនិង០,៧២ក្រាម ម៉ូតូចំនួន៣គ្រឿង និងទូរស័ព្ទ៨គ្រឿង។

ចំណែកជនសង្ស័យទាំងអស់រួមមាន ទី១,ឈ្មោះប៊ុន វិបុត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ទី២,ឈ្មោះ ផាន់ ស៊ីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ទី៣, ឈ្មោះ គឹម សីហា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ទី៤,ឈ្មោះ ម៉ៅ ភាព ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ទី៥, ឈ្មោះ ឈុន លី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ទី៦,ឈ្មោះហួត រម្យរ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល និងទី៧, អ៊ុក សុខា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ ។

ក្រោយឃាត់ជនសង្ស័យខាងលើនេះ មកកាន់មូលដ្ឋានអ ហ ក្រុងប៉ោយប៉ែតសាកសួរនាំ និងបានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តមែន ។

បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញបានសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអហ ខេត្តដើម្បីចាត់ការតាមនីតិវិធី ច្បាប់បន្តទៀត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images