Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន កូកាកូឡា គ្រោងពង្រីក រោងចក្រ នៅកម្ពុជា ដែលមានទុន ប្រមាណជា១០០ លានដុល្លារ អាមេរិក

$
0
0

ភ្នំពេញៈ ក្នុងជំនួបសំដែងការ គួរសមជាមួយ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា  លោក Martin Jansen នាយកប្រចាំប្រទេសចិន និងអាស៊ីអាគ្នេយ៍ បានគោរព ជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក មានគម្រោងពង្រីករោងចក្រនៅកម្ពុជា ដែលមានទុនរហូតប្រមាណជា១០០លានដុល្លារអាមេរិក នៅ២០១៤ ដល់ឆ្នាំ២០១៨ ។ លោក នាយកក្រុមហ៊ុន បានជំរាបជូនសម្តេចតេជោយ៉ាងដូច្នេះ ក្នុងខណៈដែលសម្តេច បានអនុញ្ញាតឱ្យ លោកនាយក្រុមហ៊ុន រូបនេះចូល ជួបសំដែងការ គួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៧ខែវិច្ឆិកា។

លោក Martin Jansen បានបញ្ជាក់ថា តាមរយៈនៃការពង្រីករោងចក្រនេះ នឹងអាចបង្កើតការងារ ដែលនឹងរើស បុគ្គលិកថ្មី ជាង៣០០នាក់បន្ថែមទៀត ដែលជាការចូលរួមចំណែក ដល់វិស័យការងារ នៅកម្ពុជា។ លោក Martin បានបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រុមហ៊ុនរបស់លោកមាន ការរីកចំរើនទ្វេរជាពីរ នៅក្នុងប្រទេសកម្ពុជា ហើយ មានបុគ្គលិកសរុប ៦៥០នាក់ ក្នុងនោះ៦៤៨នាក់ជាកម្ពុជា គឺមានតែ២នាក់ទេ ជាជនជាតិបរទេស។ លោក Martin បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោក នៅកម្ពុជាគឺទទួលបានជោគជ័យ ធំជាងគេនៅក្នុងតំបន់ អាស៊ី នេះ ហើយ មានកំណើនពី២០ភាគរយ ទៅ៣០ភាគរយ ក្នុង១ឆ្នាំចាប់តាំងពីឆ្នាំ២០១០ កន្លងមក។

ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យ មានតម្លាភាព ព្រមទាំងគោរពតាមច្បាប់ ទម្លាប់របស់កម្ពុជា និងបង់ពន្ធជូនរដ្ឋ ក៏ដូចជាបានចុះហត្ថលេខា ជាមួយអង្គភាពប្រឆាំង អំពើពុករលួយ (ACU)។ ក្រៅពីនោះក្រុមហ៊ុននូវបានជួយដល់កិច្ច ការសង្គម ដូចជាវិស័យទឹកស្អាត វិស័យអប់រំ និង ការពង្រឹងសហគ្រិនសម្រាប់ស្រ្តីផងដែរ ។ លោកMartin Jansen បានបន្តថាក្រុមហ៊ុន របស់លោកមានការគោរពច្បាប់យ៉ាងត្រឹមត្រូវ និងបានបង់ពន្ធជូនរដ្ឋ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ កន្លងមកនេះបានបង់ពន្ធជូនរដ្ឋចំនួន ១០ លានដុល្លារអាមេរិក និង ឆ្នាំ២០១៤  បានបង់ពន្ធជូនរដ្ឋចំនួន ១២លាន ដុល្លារ អាមេរិកថែមទៀតផង។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះ ជោគជ័យនៃអាជីវកម្ម របស់ក្រុមហ៊ុន កូកាកូឡានៅកម្ពុជា និងបានកោតសរសើរដល់ការចូល រួមចំណែកក្នុងការកសាងអភិវឌ្ឍ ពង្រឹងសហគមន៍  ជាពិសេសសហគមន៍ជាស្ត្រី ដែលនេះ គឺជាប្រធានបទមួយដែលបានលើកយកមកពិភាក្សា នៅក្នុ្ងកិច្ចប្រជុំ នៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ ជាមួយនេះ សម្តេចបានកោតសរសើរ ដល់ក្រុមហ៊ុនដែល បានប្រើប្រាស់បុគ្គលិកកម្ពុជា រហូតដល់៦៤៨នាក់ លើ៦៥០នាក់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>