Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈកម្មការ ទី១ សុំឲ្យសាលា រាជធានីភ្នំពេញ បន្ធូរបន្ថយ ទោសអ្នកបឹងកក់ ដែលកំពុង ជាប់ពន្ធនាគារ

$
0
0

ភ្នំពេញ៖ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាជាតិកម្ពុជា លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ ដោយសំណូមពរ ឲ្យអភិបាលរាជធានីភ្នំពេញ បន្ធូរបន្ថយទោស ដល់អ្នកបឹងកក់ ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឆាប់ ស្របពេល ដែលអ្នកទំាងនោះត្រូវបានតុលាការ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ០១ឆ្នាំ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្រោយការចូលបំភ្លឺរបស់សាលារាជធានីភ្នំពេញ ចំពោះគណៈកម្មការទី១ នៃរដ្ឋសភា រយៈពេល ៣ម៉ោង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នៅរដ្ឋសភាជាតិ។

លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា «គណៈកម្មការយើងខ្ញុំ សំណូមពរឲ្យឯកឧត្តមអភិបាលពិនិត្យ លទ្ធភាពក្នុងការ ជួយរកមធ្យោយបាយ ធ្វើម៉េចបន្ធូរបន្ថយដល់អ្នកបឹងកក់ដែលបានជាប់ឃុំ មានសេរីភាព ឲ្យបានឆាប់»។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងអ្នកភូមិបឹងកក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារនោះ ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ០១ឆ្នាំ និងពិន័យជាប្រាក់ ០២លានរៀល ពីបទបង្កឧបសគ្គដល់ចរាចរណ៍ សាធារណៈ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីវិញ ប្រធានគណៈកម្មការទី១រូបនេះ បានសំណូមពរឲ្យអាជ្ញាធរត្រូវដោះស្រាយដោយសន្តិវិធី ដោយការជជែកគ្នា ជៀសវាងដោះស្រាយវិធានការរដ្ឋបាល ដោយការបណ្តេញចេញ នាំឲ្យ មានការថ្កោលទោសពីខាងក្រៅ ហើយសុំឲ្យអាជ្ញាធរភ្នំពេញ ពន្លឿនដោះស្រាយទំាងបុរីកីឡា និងបឹងកក់ និងតំបន់ដ៏ទៃទៀត។

ចំណែកលោក ប៉ា សុជាតិវង្សវិញ បានថ្លែងឲ្យដឹងដែរថា អាជ្ញាធរនឹងបន្តដោះ ស្រាយបញ្ហាឲ្យ ពលរដ្ឋមានជំលោះដីធ្លី នៅតំបន់បឹងកក បុរីកីឡា និងតំបន់ផ្សេងទៀត ហើយអ្នកដែលនៅសេសសល់នៅបឹងកក់មានតែ ២៦គ្រួសារ ខណៈដែលបុរីកីឡាសល់ ១០០គ្រួសារទៀត។

ដោយឡែក ពាក់ព័ន្ធនៅតំបន់ជ្រោយចង្វាវិញ ត្រូវបានលោក អេង ឆៃអ៊ាង លើកឡើងថា ប្រជាពលរដ្ឋដែលមានដីភូមិ ផ្ទះសម្បែង ដែលមានចម្ងាយ១០០ម៉ែត្រពីផ្លូវ អាជ្ញាធរ នឹងវាស់វែងឆ្កៀលទុកឲ្យពលរដ្ឋ ហើយអ្នកដែលមានដីស្រែវិញ គឺនឹងបន្តដោះស្រាយឲ្យពួកគាត់ទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles