Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

AEU រៀបចំ​ពិធី​ប្រគល់​ប័ណ្ណ​សរសើរ ជូន​និស្សិត​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៤

0
0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរជូនដល់ និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) សម្រាប់ឆ្នាំ២០១៤ ប័ណ្ណសរសើរជូននិស្សិតដែលជាប់ ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ប្រចាំឆមាស និងប្រចាំឆ្នាំ និងពិធីប្រគល់លិខិតបញ្ជាក់ជាប្រធាន និងអនុប្រធានថ្នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឿន សាវន សាកលវិទ្យាធិការរងតំណាងឯកឧត្តម ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។

មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ឈឿន សាវន បានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំកម្មវិធីនេះឡើង គឺដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលរៀនពូកែ និង និស្សិតជាប្រធាននិងអនុប្រធានថ្នាក់ជាការជំរុញបន្ថែម ចំពោះនិស្សិតផ្សេងៗទៀតឲ្យរិតតែខិតខំប្រឹងប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត។

កម្មវិធីនៅក្នុងពិធីនោះរួមមាន ទីមួយ-ការប្រគល់ប័ណ្ណសរសើរដល់និស្សិតពូកែផ្នែកច្បាប់ និងសង្គម, ទីពីរ-ការប្រគល់ប័ណ្ណសរសើរដល់ និស្សិតដែលរៀនពូកែពីលេខ១ ដល់លេខ៣ និង ទីបី-ការប្រគល់លិខិតបញ្ជាក់សម្រាប់ ប្រធានថ្នាក់និងអនុប្រធាន។

ចំពោះនិស្សិតពូកែប្រចាំឆមាស សាកលវិទ្យាល័យនឹងផ្តល់ជូនប័ណ្ណសរសើរជារៀងរាល់ឆមាស។ ចំណែកឯនិស្សិតពូកែប្រចាំឆ្នាំ សាកលវិទ្យាល័យ បានផ្តល់ការលើកទឹកចិត្តបន្ថែម ដោយផ្តល់អាហារូបករណ៍ជូន ៥០% សម្រាប់និស្សិតដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ៣០%សម្រាប់និស្សិតដែលទទួលបានចំណាត់ថ្នាក់លេខ២  និង ២០% សម្រាប់និស្សិតដែលទទួលបាន ចំណាត់ថ្នាក់លេខ៣។

ដោយឡែកនិស្សិតជាប្រធាន និងអនុប្រធានថ្នាក់ សាកលវិទ្យាល័យក៏បានផ្តល់ជាលិខិត បញ្ជាក់ជូនដល់និស្សិត និងមានការលើកទឹកចិត្តផ្សេងៗផងដែរ។
សូមបញ្ជាក់ថាផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យមួយដ៏ល្បី និងមានកំណើននិស្សិតចូលរៀនច្រើន ហើយដើម្បីពង្រឹងនិងពង្រីកសក្តានុពល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដាក់ឲ្យដំណើរការនូវ អគារសិក្សាថ្មីនិងទំនើប ១ខ្នង បន្ថែមទៀត ដែលមានកម្ពស់ ១៥ជាន់ កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅថ្មីៗនេះ ដោយមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកសិក្សា ជាពិសេស មាតាបិតានិស្សិត។

ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរអគារសិក្សាថ្មី សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានផ្តល់អាហារូបករណ៍ពី ២០% ដល់១០០% ដល់សិស្សដែលបានប្រឡងជាប់ ឬធ្លាក់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ផងដែរ។ អាហារូបករណ៍ផុតកំណត់ត្រឹម ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ។


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images