Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទឆក់ទូរស័ព្ទ

0
0

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ តែត្រូវបាន កម្លាំងសត្ថកិច្ច ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន រួចបញ្ជូនមកសួរនាំ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៧:៣០នាទី នៅចំណុចមុខក្រុមហ៊ុនខូសាញ ផ្ទះលេខ៤៦ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនល្មើសដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ គឹម វុធ អាយុ ៣០ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០៣ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះផាត គឺមស្រៀង ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ មុខរបរបុគ្គលិកអង្គការផ្លាស់ប្តូរ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ កំពុងតែអង្គុយចុចទូរស័ព្ទលេងតែ ម្នាក់ឯងនៅមុខផ្ទះ ស្រាប់តែលេចមុខជនល្មើស បានជិះម៉ូតូមកក្បែររួចធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះ តែម្តង។ ក្រោយកើតហេតុជនរងគ្រោះបានស្រែកឆោរឡោដល់សមត្ថកិច្ចនៅក្បែរនោះ ក៏បានស្ទាក់ចាប់បាន តែម្តង

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនយកទៅសួរមានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោះស្រាយតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ក្រោយពីមានការណែនាំពី សំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លើការពង្រឹងសន្តិសុខ តាមមូលដ្ឋាននោះ អធិការនគរបាលខណ្ឌទួលគោក លោក ហ៊ុន សុធី បានបញ្ជាអោយ កម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ ចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ និងជួយអន្តរាគមន៍ភា្លមៗ នៅពេលមាន បទល្មើសអ្វីមួយកើតឡើងនោះ ដូចករណីខាងលើនេះតែម្តង!


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images