បន្ទាយមានជ័យ ៖ ដើម្បីបង្កើនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង ទប់ ស្កាត់បទល្មើសនានា ដូចជា ការទប់ ស្កាត់ការលួចឆ្លង ដែនខុសច្បាប់ និងការ លួចនាំ ចូលទំនិញ ខុសច្បាប់នោះ លោកអនុសេនីយ៍ទោ សាត់ ស៊ី សុផាន់ ណា នាយប៉ុស្តិ៍អូរល្ហុ
មន្រ្តី នគរបាលវរះ ៨៩១ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការ ខាងលើនេះ កម្លាំងបានដើរល្បាត តាមមុខសញ្ញា របស់ខ្លួនចាប់ពី TA.440-047 ដល់និយាមកា TA382-051 ប៉ុន្តែក្រោយការ ចុះពិនិត្យរួចមក នៅវេលាម៉ោង ៩៖៣០នាទី ពុំឃើញ មានឣ្វី ប្រែប្រួលឡើយ។
មន្រ្តីនគរបាលដដែល បានបញ្ជាក់ថា តបតាមការណែនាំពី សំណាក់ អគ្គស្នងការរង នគរបាលជាតិ និងស្នងការ នគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី អាត់ ខែម លើការពង្រឹងសន្តិសុខ និងទប់ស្កាត់ បទល្មើស ដូចជាការលួច ឆ្លងដែនខុសច្បាប់ និងការលួចនាំចូលទំនិញ ខុសច្បាប់នោះ មេ និងមេបញ្ជាការរង តែងតែដឹកនាំ កម្លាំងនគរបាល តាមបណ្តា ប៉ុស្តិ៍របស់ខ្លួន ចុះល្បាតជាប្រចាំ នៅក្នុងភូមិសាស្រ្ត ។
មន្រ្តីនគរបាល ខាងលើ បានបន្តទៀតថា ជាលទ្ធផលនៃ ការចុះល្បាត ខាងលើនេះ កម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ក៏ដូចជា ការជួយអន្តរាគមន៍ និងបង្ក្រាបភ្លាមៗ បើសិនជាមាន បទល្មើសអ្វីមួយ កើតឡើងនោះ ។
មន្រ្តីនគរបាលរូបនេះ បានលើកឡើងទៀត កម្លាំងនគរបាលនៅ តាមបណ្តាប៉ុស្តិ៍ ត្រូវដាក់វេនគ្នាជាប្រចាំ ដើម្បីចុះល្បាត ក្នុងភូមិសាស្រ្ត របស់ខ្លួន ក្រែងលោ មានបទល្មើស អ្វីមួយកើតឡើង ពេលនោះអាច ធ្វើការ ទប់ស្កាត់បានភ្លាមៗ។
ស្នងការនគរបាល លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា លោកបានធ្វើការណែនាំ និងជំរុញឲ្យ នគរបាល តាមវរសេនាតូចការពារព្រំដែនទាំងអស់ ត្រូវបង្កើនការ លើការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមតំបន់ភូមិសាស្រ្ត ព្រំដែន ទាំងអស់សំដៅយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់ ប្រកបដោយភាពសុខសាន៕