Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល បង្ក្រាបគ្រឿងញៀន គ្រាន់តែថតយក មកផ្សាយសោះ ចង់ ទះកំផ្លៀង និងព្រមានឲ្យលុបរូប

$
0
0

ភ្នំពេញ ៖ នគរបាល មួយក្រុម មិនដឹងថា នៅអង្គភាពណានោះ នៅវេលា ម៉ោង ប្រមាណ៦៖៤០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ បានចុះទៅបង្ក្រាប និងចាប់មុខ សញ្ញាគ្រឿងញៀន២នាក់ ស្ថិតនៅតាមផ្លូវ៤៣០ សង្កាត់ ទួល ទំពូងទី២ ខណ្ឌចំការមន បានព្រមានទះកំផ្លៀង និងឲ្យអ្នកយកព័ត៌មាន នៃ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក ប៊ុន សាយ លុបរូបថត ទាំង អស់ ចោល ពេលចុះទៅថត នៃសកម្មភាព ប្រតិបត្តិការមួយនេះ។

លោក ប៊ុន សាយ បានថ្លែងថា នៅវេលាម៉ោងកើតហេតុ ខណៈដែលលោក បានចប់ ការងារ ហើយជិះម៉ូតូត្រឹកៗ តាមផ្លូវលេខ៤៣០ បំណងទៅផ្ទះ ស្រាប់តែ ពេលនោះ ឃើញមនុស្ស ចោមរោមមើលហើយ លោក ប៊ុន សាយ បានវៃ ជន្ទល់ម៉ូតូ ចុះទៅសួរនាំ ទើបដឹងរឿងថា បង្ក្រាបមុខសញ្ញាគ្រឿងញៀន ។

នៅពេលនោះ លោក ប៊ុន សាយ បានយកទូរស័ព្ទទៅថតប៉ាច់ៗ ក្នុងគោល បំណងមក ផ្សព្វផ្សាយ លើគេហទំព័ររបស់ខ្លួន មានតែឯណា មិនទាន់ ថតចប់ផង ស្រាប់តែមន្រ្តី នគរបាលម្នាក់ ស្រែកជំទាលថា «លុបជាបន្ទាន់ រូបថតមិញ បើមិនចឹងទេ ទះកំផ្លៀងឥឡូវ!» លោក ប៊ុន សាយ បានប្រញ៉ាប់ ឆ្លើយតបវិញថា ខ្ញុំនៅដើមអម្ពិលទេ! ប៉ុន្តែនគរបាលរូបនេះ ឆ្លើយខ្លាំងៗថា ដើមអម្ពិលអី! អញមិនដឹងទេ អញកំពុងធ្វើការ»។

យ៉ាងណាក៏ដោយ លោក ប៊ុន សាយ ក៏មិនព្រមលុបរូបថត ដែលថតបាននោះទេ បើទោះត្រូវព្រនូង ពាក្យសម្តីធ្ងន់ៗ ពីមន្រ្តីនគរបាលរូបនេះក៏ដោយ ។

ប៉ុន្តែ នគរបាល មួយក្រុមនេះ មិនដឹងថា មកពីអង្គភាពណានោះទេ តើនៅភ្នំពេញ ឫក្រសួង មហាផ្ទៃ ពីព្រោះក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់នោះ ក៏នាំទៅបាត់ តែម្តង ៕

នគរបាលពាក់អាវសខាងក្នុង និងអាវខ្មៅ ពីក្រៅ ជាអ្នកព្រមានទះកំផ្លៀង និងព្រមានឲ្យលុបរូបចេញ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>