Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថ្នាក់ដឹកនាំ នគរបាល ការិយាល័យ ចរាចរណ៍ បន្ដយុទ្ធនាការ ចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ជូនដល់និស្សិត RUPP

0
0

ភ្នំពេញ ៖ ក្រៅពីការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោក ជូនដល់ស្ថាប័ន គ្រឹះស្ថាន រដ្ឋ និងឯកជន ជាច្រើននោះ ថ្នាក់ដឹកនាំនគរបាល ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាន បន្ដយុទ្ធ នាការ ចុះទៅផ្សព្វផ្សាយជូនដល់ ក្រុមនិស្សិត នៅតាម សាកលវិទ្យាល័យ ដើម្បីឱ្យពួកគេ ដែល ភាគច្រើន បើកម៉ូតូទៅរៀន ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ និងយល់ដឹងពីបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ចូលរួមកាត់បន្ថយ ឱ្យឃាតក ឈាមត្រជាក់មួយនេះ កាន់តែចុះអន់ថយ នៅក្នុងសង្គមកម្ពុជា។

ជាក់ស្ដែង ក្នុងរយៈពេល ៤ថ្ងៃ ពោលចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ នាយការិយាល័យ ចរាចរណ៍ ផ្លូវគោក លោកវរសេនីយ៍ឯក ចេវ ហាក់ នាយរងការិយាល័យ , លោកវរសេនីយ៍ទោ ប៉ែន ឃុន បានចុះទៅ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់និសិ្សត នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ជាង១ពាន់នាក់ ដើម្បីឱ្យបានយល់ដឹង និងមានការប្រុងប្រយ័ត្ន ក៏ដូចជា ចូលរួមអនុវត្ដន៍ច្បាប់មួយនេះ ឱ្យបានគ្រប់ៗគ្នា ។

នៅចំពោះមុខនិស្សិត ដែលមកពីតាម មហាវិទ្យាល័យ មួយចំនួន ហើយភាគច្រើនជានិស្សិតឆ្នាំទី១ នោះ នាយរង ការិយាល័យ ចរាចរណ៍ផ្លូវគោក លោក ប៉ែន ឃុន បានលើកឡើងពីអ្នកបើកបរ ត្រូវគោរព លក្ខខណ្ឌ មួយចំនួន ដែលច្បាប់តម្រូវឱ្យ អនុវត្ដន៍ ដូចជា ត្រូវមានអាយុគ្រប់ ចូលរៀននៅសាលាបង្រៀន បើកបរ ត្រូវចេះច្បាប់ចរាចរណ៍ ត្រូវមានប័ណ្ណបើកបរ ត្រូវមានការយោគយល់ និងអធ្យាស្រ័យ ត្រូវ សុជីវធម៌ក្នុង ការបើកបរ ត្រូវគោរពសិទ្ធិអាទិភាព ត្រូវពិនិត្យសុខភាព និងមិនត្រូវសេព គ្រឿងស្រវឹង ឬគ្រឿងញៀន ដែលកត្ដាទាំងនេះហើយ ធ្វើឱ្យមានសុវត្ថិភាពពេលកំពុងបើកបរ ។

លោក ប៉ែន ឃុន ក៏បានលើកឡើងទៀត សម្រាប់អ្នកបើកបរយានយន្ដ ត្រូវមានការត្រួត ពិនិត្យមុនពេល ចេញដំណើរដូចជា ការពិនិត្យប្រព័ន្ធសុវត្ថិភាពយាន ការពិនិត្យ លក្ខណៈបច្ចេកទេស ការពិនិត្យប្រព័ន្ធ សុវត្ថិភាព និងការពិនិត្យម៉ាស៊ីនជាដើម។

ដោយឡែក បញ្ហាសុវត្ថិភាពផ្លូវវិញ ត្រូវមើលភ្លើងបំភ្លឺផ្លូវ ស្លាក សញ្ញាចរាចរណ៍ គំនូស សញ្ញាចរាចរណ៍ ផ្លូវមានទិសចរាចរណ៍តែមួយ មានរបាំងចែកទ្រូងផ្លូវ មានបង្គោលសញ្ញាត្រង់ផ្លូវកោង និងពិនិត្យមើល ស្ថានភាពផ្លូវជាដើម ។

លោកបានបន្ដទៀតថា សម្រាប់ល្បឿនវិញ ត្រូវគោរពទៅតាមច្បាប់ដែលកំណត់ ពោលសម្រាប់អ្នកជិះ ម៉ូតូត្រូវបើកក្នុងល្បឿន ៣០គីឡូ ម៉ែត្រក្នុង១ម៉ោង រីឯអ្នកបើករថយន្ដក្នុងទីប្រជុំជន ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយក្រៅពីប្រជុំជន ៩០គីឡូម៉ែត្រក្នុង១ម៉ោង។

ក្រៅពីការលើកឡើងនូវបញ្ហា ដែលទាក់ទងនឹងច្បាប់ចរាចរណ៍ខាងលើនេះ លោក ប៉ែន ឃុន ក៏បង្ហាញពីការដាក់ ទោសទណ្ឌ របស់សមត្ថកិច្ចនិងតុលាការ ចំពោះជនទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ លោកសូមអំពាវនាវដល់ក្រុមនិស្សិត ត្រូវចូលរួមគោរពនិងអនុវត្ដច្បាប់ចរាចរណ៍ របស់ ប្រទេសកម្ពុជា ហើយធ្វើការណែនាំដល់មិត្ដភក្ដិ បងប្អូនទាំងឡាយ ត្រូវមានស្មារតីទទួលខុសត្រូវទាំង អស់គ្នា ចំពោះបញ្ហាសង្គម មួយនេះ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃនោះ។


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images