Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បេអាត រីចឆ្នឺ ៖ ពេទ្យគន្ធបុប្ផា កំពុងជួបប្រទះ ការខ្វះខាតថវិកាទៀតហើយ ស្នើឲ្យរាជរដ្ឋាភិបាល ត្រៀមថវិកា សម្រាប់ ជួយ

0
0

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាពេទ្យជួយសង្រ្គោះកុមារតូចៗ នៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុង តែខ្វះខាតប្រាក់ ក្នុងការទ្រទ្រង់ពេទ្យទៀតហើយ ដោយស្នើឲ្យរាជរដ្ឋាភិបាល គួរតែត្រៀមថវិកា សម្រាប់មន្ទីរពេទ្យ នា ពេលខាងមុខ នេះជាការលើកឡើងរបស់លោក បេអាត រីចឆ្នឺ ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា ។

យោងទៅលើលិខិតមួយច្បាប់ របស់លោក បេអាត រីចឆ្នឺ ដែលបានរៀបរាប់ពីស្ថានភាព មន្ទីរពេទ្យ សម្រាប់ថ្ងៃអាទិត្យ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤នេះបានឲ្យដឹងថា តើនឹងមានអ្វីកើតឡើង ចំពោះកុមារបើ មន្ទីរពេទ្យគន្ធបុប្ផា មិនដំណើរការនៅថ្ងៃអាទិត្យ ។

ក្នុងលិខិតនោះ បានលើកឡើងថា «ថ្ងៃអាទិត្យ មានកុមារឈឺធ្ងន់ចំនួន ១៩៣នាក់ ត្រូវបានដាក់ ឲ្យសម្រាក់ព្យាបាល នៅមន្ទីរពេទ្យ។ មាន៦៨នាក់ ត្រូវចូលទៅកន្លែងសង្រ្គោះបន្ទាន់ ដែលក្នុងនោះមាន១៩ករណី ជាកុមារដែលមាន របួសក្បាលធ្ងន់ធ្ងរ ហើយត្រូវធ្វើការវះ កាត់ជាបន្ទាន់» ។

លោកបានឲ្យដឹងទៀតថា នៅមន្ទីរពេទ្យ ខេត្តសៀមរាប វេជ្ជបណ្ឌិតផ្នែកវះកាត់ធ្វើការពេញ ៨ម៉ោង ហើយពេទ្យ ក៏នៅ តែធ្វើការដដែល សម្រាប់ថ្ងៃអាទិត្យ ដោយបុគ្គលិកទាំងអស់ ត្រូវយាមប្រចាំការរាល់៤ថ្ងៃម្តង ។

លោក បេអាត រីចឆ្នឺ បានរៀបរាប់ទៀតថា រាល់ការព្យាបាលទាំងអស់ គឺមិនគិតថ្លៃនោះទេ ហើយពុំមានគ្រួសារ អ្នកជំងឺ ណាម្នាក់បង់ថ្លៃវះកាត់ និងការព្យាបាលសង្រ្គោះបន្ទាន់ទេ ។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផារូបនេះបន្ថែមថា «នៅល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ខ្ញុំបានលេង ភ្លេងសែលឡូជាលើកទី៨៣៨ របស់ខ្ញុំ ដោយរៀបរាប់អំពីមន្ទីរពេទ្យផង នៅសាលប្រជុំ ខេត្តសៀមរាប។ ៨៥ភាគរយ នៃថវិកាជាង ៤០លានដុល្លារ ក្នុងមួយឆ្នាំ របស់យើងនៅតែបានមក ពីការបរិច្ចាគសប្បុរស ជាឯកជននៅឡើយ ។ រាជរដ្ឋាភិបាលកម្ពុជា គួរតែត្រៀម ថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ពេលខាងមុខ នៅពេលដែលខ្ញុំពុំអាចលេងសែលឡូបានទៀត»។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា កំពុងព្យាបាលកុមារពី ៨០ ភាគរយ ទៅ ៨៥ភាគរយ នៃកុមារកម្ពុជាទាំងអស់ បើ មានករណីគ្រុនឈាមគឺ ៩២ ភាគរយ ។ ក្នុងនោះក្រសួងសុខាភិបាល បានចូលរួមចំណែក ជួយបានតែ១ភាគរយ ប៉ុណ្ណោះ ។ កុមាររាប់ពាន់នាក់ អាចនឹងជួបហានិភ័យដល់ជីវិត បើពុំបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images