Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តូបនៅផ្សារ ចាស់ទី១ បានសាងសង់រួច និងបើកលក់ វិញហើយ

0
0

ភ្នំពេញ៖ ក្រោយពីក្រុម ជាងសាងសង់ ជាច្រើននាក់ បានធ្វើជា រៀងរាល់ថ្ងៃ គ្មាន ពេលឈប់សម្រាកនោះ នៅល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ តូបលក់ដូរទី១ នៅក្នុងផ្សារចាស់ បានធ្វើរួចរាល់ហើយ និងបានដាក់លក់ជាធម្មតា ឡើងវិញ ខណៈតូបលក់ដូរ ផ្សេងទៀត បាននិងកំពុងធ្វើការសាងសង់ ជា បណ្តើរៗ ហើយជិតរួចរាល់ផងដែរ ។

សូមបញ្ជាក់ថា តូបលក់ដូរ នៅក្នុងផ្សារចាស់ ស្ថិតនៅខណ្ឌដូនពេញ ចំនួន២៤៤តូប ត្រូវបានអគ្គិភ័យឆេះបំផ្លាញ ទាំងស្រុង កាលពីពេលកន្លងទៅថ្មីៗនេះ ដោយសារឆ្លងចរន្តភ្លើង នាំឲ្យ ខូចខាត ជាថវិកាជាង១លានដុល្លារ ។ ក្រោយពីដំណើរការ សាងសង់អស់ ជាច្រើនថ្ងៃមកនោះ ក្រោមការមើល ចាត់ចែងពីសំណាក់ មន្រ្តីសាលាខណ្ឌ ដូនពេញ តូបទី១បានសាងសង់រួចហើយ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ហើយម្ចាស់តូប បានដាក់លក់ គ្រឿងអលង្កាលក់ ជាធម្មតាឡើងវិញ ។

នៅល្ងាចថ្ងៃដដែលនេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បាន ដឹកនាំមន្រ្តី មួយចំនួន ចុះទៅពិនិត្យមើល ដំណើរការសាងសង់ និងអំពីការ ដាក់លក់ទំនិញរបស់ម្ចាស់តូបទី១ ។ លោក គួច ចំរើន បានថ្លែងថា ក្រៅពីតូប លក់ដូរទី១ បានសាងសង់រួចនោះ តូបទី២ តូបទី៣...តូបទី២៤៤ នឹងត្រូវបញ្ចប់ ការសាងសង់ នាពេលឆាប់ៗ ខាងមុខនេះ ហើយក្រុមអាជីវករ ដែលរងគ្រោះ និងខកខានរកស៊ី អស់រយះពេលកន្លងទៅនេះ នឹងអាចមកដាក់ លក់ជាធម្មតាដូចដើម ។

លោកអភិបាល ខណ្ឌដូនពេញ បានបញ្ជាក់ទៀតថា ក្រុមការងារ របស់លោកដែលទទួលបន្ទុក លើ ដំណោះស្រាយមួយនេះ បានខិតខំយ៉ាងខ្លាំង និងជំរុញឲ្យលឿនលើការ សាង់សង់តូបទាំងអស់ រួចរាល់ បានឆាប់រហ័ស ដើម្បីឲ្យក្រុមអាជីវករជាម្ចាស់តូប បានវិលត្រឡប់ មករកស៊ីឡើងវិញ ។ យ៉ាងណាក៏ដោយ លោក គួច ចំរើន នៅតែជំរុញ ដល់ក្រុមការងារ និងក្រុមជាងទាំងអស់ បន្តការងាររបស់ខ្លួន កាន់តែឆាប់ រហូតបញ្ចប់ រួចរាល់ជាស្ថាពរ ។

ដោយឡែក ម្ចាស់តូបលក់ដូរទី១ បានបង្ហាញក្តី សប្បាយរីករាយ ក្រោយពេលដែល ពួកគាត់បានមកលក់ដូរវិញ សម្រាប់ បង្កើនចំណូលក្នុងគ្រួសារ ក្រោយពេលខកខាន រកស៊ី អស់រយះពេល ប៉ុន្មានថ្ងៃមកនោះ ។ សូមបញ្ជាក់ថា តូបរបស់ក្រុមអាជីវករ ផ្សារចាស់ នៅខាងកើត ជាប់ផ្លូវធំ ចំនួន២៤៤តូប ត្រូវបានភ្លើងឆេះ បំផ្លាញទាំងស្រុង ប៉ុន្តែភ្លាមៗនោះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរ ខណ្ឌដូនពេញ បានបញ្ចេញដំណោះស្រាយ ជូនម្ចាស់តូបជាបន្ទាន់ តាមរយះការ ជួយរួមចំណែក សាងសង់តូបជូនពួកគាត់វិញ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images