Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផាកពិន័យ អ្នកបើកបរ ម៉ូតូអត់កញ្ចក់ មិនពាក់មួក សុវត្ថិភាព ជាង៨៩ករណី នៅខណ្ឌមានជ័យ

$
0
0

ភ្នំពេញ៖ ក្នុងការអនុវត្ត ក៏ដូចជារឹតបន្តឹង នូវច្បាប់ចរាចរណ៍ផ្លូវគោក អាជ្ញាធរចម្រុះខណ្ឌមានជ័យ ដែលមាន ក្រុមកាកបាទក្រហមខណ្ឌ យុវជនខណ្ឌ ដឹកនាំដោយអភិបាលរង ខណ្ឌ លោក ឌី រ័ត្នខេមរុណ នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ បានត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការចែកខិត្តប័ណ្ណ ស្តីពីឥទ្ឋិពលនៃគ្រឿងស្រវឹង ចំពោះការបើកបរ រួមនិង ផាកពិន័យដល់ អ្នកបើកបរ គ្មាកកញ្ចក់មើលក្រោយ មិនពាក់មួក សុវត្ថិភាពបានចំនួន៨៩ករណី។

កម្លាំងអាជ្ញាធរចម្រុះចំនួន៥៧នាក់ ដែលរួមមាន យុវជនកាកបាទក្រហមខណ្ឌ សហភាពសហព័ន្ឋយុវជនខណ្ឌ កម្លាំង នគរបាលខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ កម្លាំងសន្តិសុខ ខណ្ឌ និងខាងសាលាខណ្ឌដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ រួមនឹងចែកចិត្តប័ណ្ណផ្សព្វផ្សាបញ្ញតិច្បាប់ ហាម ពិសារគ្រឿងស្រវឹង ដើម្បីរឹតបន្តឹងច្បាប់ចរាចរនៅ ផ្លូវលេខ៣៧១ ត្រង់ចំណុច ភោជនីយដ្ឋានមង្គលឩត្តម សង្កាត់ បឹងទំពុន ចាប់ពី ម៉ោង១៨៖០០នាទី រហូតដល់ម៉ោង២០៖០០ នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ។

ក្នុងការចុះអនុវត្តនេះ កម្លាំងអាជ្ញាធរបានធ្វើការផាកពិន័យអ្នកបើកបរមិនពាក់មួកសុវត្ថិភាព បានចំនួន៨៩ករណី កាំភ្លើងឆ្លងកាត់ ២ដើម រួមនិងឃាត់ ម៉ូតូចំនួន១គ្រឿង ដែលគ្មានពាក់ស្លាកលេខ យកទៅរក្សាទុកនៅ អធិការនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចំាដោះស្រាយ ពេលក្រោយ។

ក្នុងឱកាសចុះពង្រឹងច្បាប់ ចរាចរនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌមានជ័យ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងចាប់បង្ខំឲ្យ ប្រជាពលរដ្ឋត្រូវ តែគោរពច្បាប់ ជាពិសេសត្រូវពាក់មួកសុវត្ថិភាពនៅពេលបើកបរ ព្រោះមិនមួកសុវត្ថិភាព ជាឧបករណ៍ម្យ៉ាង ដែលអាចជួយសង្គ្រោះ អាយុជីវិតលោកអ្នក នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ពីការដួល បោកក្បាល ឬដួលត្រូវចំវត្ថុរឹងផ្សេងៗ យើងអាចជៀសផុតពីគ្រោះថ្នាក់ដល់អាយុ ជីវិតបាន៕


Viewing all articles
Browse latest Browse all 8042

Trending Articles