Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

GM គ្រោងចំណាយប្រាក់ ៣,៦ ពាន់លានដុល្លារ ដើម្បីប្រតិបត្តិការ នៅម៉ិកស៊ិក

$
0
0

ម៉ិកស៊ិក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ថា ក្រុមហ៊ុនផលិត និង ចែកចាយរថយន្តខ្នាតយក្ស របស់សហរដ្ឋអាម៉េរិក General Motor (GM) គ្រោងការចាយថវិកាចំនួន ៣,៦ពាន់លាន ដុល្លារ សម្រាប់ដំណើរការ នៃការប្រតិបត្តិការនៅម៉ិកស៊ិក ។

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ មួយនេះ បានឲ្យដឹងថា ការវិនិយោគទុននូវទឹកប្រាក់នេះ គឺសរុបមានចំនួន ៥ពាន់ លានដុល្លារ ដែលគម្រោងបានចាប់ផ្តើម ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ហើយតាមរយៈគម្រោងនេះ នឹងអាចជួយ សម្រួលដល់ការងារផ្ទាល់ បានប្រមាណ៥.៦០០នាក់ និងអ្នកធ្វើការប្រយោលមានរហូតដល់៤០ពាន់នាក់ឯណោះ ។

លោក Ernesto Mariano Hernandez នាយកគ្រប់គ្រង ក្រុមហ៊ុនប្រចាំនៅម៉ិកស៊ិក បានឲ្យដឹងថា ជាមួយនឹងការវិនិ យោគទុននេះ នឹងជួយបង្កើតការងារធ្វើដល់ពលរដ្ឋកាន់តែច្រើន ហើយគម្រោងនេះចាប់ពីឆ្នាំ២០១៣ដល់២០១៨ ។

លោកបានបន្ថែមថា "នេះជាការបង្កើតនូវអ្វីដែលថ្មីសម្រាប់ GM នៅមិុកស៊ិក នេះ" ។ លោកបានបន្ថែមថា គម្រោង ការនេះនឹងដំណើរការនៅក្នុងទីក្រុងម៉ិកស៊ិក សាន់ ល្វីស ប៉ូតូស៊ី និងហ្គាណាជូតូ ដែលស្ថិតក្រោមការអនុញ្ញាតពី លោក ប្រធានាធិបតីម៉ិកស៊ិក ។

សូមបញ្ជាក់ថា ពលកម្មនៅម៉ិកស៊ិក មានកម្រិតទាប ព្រោះបានសន្យាជាមួយសហរដ្ឋអាម៉េរិក និងបានយល់ព្រម បើក ទូលាយនូវពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសនានា ។ គេបានដឹងថា ម៉ិកស៊ិក ជាប្រទេសស្ថិតនៅក្នុងតំបន់ ប្រទេសអាម៉េរិកឡាទីន ដែលមានក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេ និងជាប់លំដាប់ថ្នាក់លេខ៧ នៅលើពិភពលោក ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>