Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ម៉ដំរីម្នាក់ ស្លាប់កណ្តាលព្រៃ ក្បែរអូរផ្លាយ ផ្លូវទៅកាន់ ទឹកជ្រោះប៊ូស្រា

$
0
0

មណ្ឌលគិរីៈ ម៉ដំរីម្នាក់ ជាជនជាតិព្នង បានបាត់ខ្លួន នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រយៈពេល៤ថ្ងៃហើយ គ្រាដែរគាត់ចេញទៅ ឃ្វាលដំរីក្នុងព្រៃ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិ នាំគ្នា តាមរកឃើញ គឺស្លាប់កណ្តាលព្រៃក្បែរ អូរផ្លាយ ផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា ។

 បើតាមកក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ នៅ០៩ ខែធ្នូ ឆ្នាំ២០១៤ ប្តីរបស់គាត់ បាននាំយកដំរីទៅឃ្វាល ក្នុងព្រៃដូចសព្វមួយដង ប៉ុន្តែថ្ងៃមុនៗ១ថ្ងៃ រឺ២ថ្ងៃគាត់បាន ត្រឡប់មកផ្ទះវិញ តែថ្ងៃនេះគឺ គាត់បាន បាត់ខ្លួនរហូត តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤បាត់យូយ៉ាងនេះ ក៏ពួកគាត់ជា ក្រុមគ្រួសារនិងអ្នក ជិតខាងជាច្រើននាក់ បាននាំគ្នាតាមរក ក៏ស្រាប់តែប្រទះឃើញ (សព) ដេកស្លាប់នៅក្បែរ អូរផ្លាយ ចម្ងាយពីផ្លូវ ប្រហែល២០ម៉ែត្រ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជ្រើយ ប្លេវ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានសន្និដ្ឋានថា ស្លាប់ដោយសារ ខ្យល់គ ដាច់អាហារយូរពេក ហើយនៅក្បែរសព គេឃើញមានដបស្រា។ 

បើតាមការបញ្ជាក់ពី សមត្ថកិច្ច ត្រូវបានរកឃើញនៅម៉ោង ១១ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ។ បច្ចុប្បន្ន សព ត្រូវបានប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


Viewing all articles
Browse latest Browse all 8042

Trending Articles