សិស្ស និង និស្សិត មកពីសាកលវិទ្យាល័យ និង មជ្ឍមណ្ឌលបណ្តុះបណ្តាលមួយចំនួន បានចូលរួម ក្នុងការប្រកួតនេះ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបាត់ដំបង សាកលវីទ្យាល័យ មានជ័យ និង មជ្ឍមណ្ឌលបណ្តុះបណ្តាល មកពី បណ្តាខេត្តមួយចំនួនដូចជា ខេត្តពោធិ៍សាត់ និង បាត់ដំបង ជាដើម។
តាមការប្រកាសរបស់ KOICA បានឱ្យដឹងថា ការប្រលងនេះ គឺសម្រាប់ជា វេទិកា នៃការប្រកួត ប្រជែងដល់ សិស្ស និង និស្សិត កម្ពុជាមួយចំនួន ដើម្បីប្រកួតនិយាយភាសាកូរ៉េ ព្រមទាំងចូលរួម ចែករំលែក ទស្សនៈរបស់ពួកគេជាមួយនឹង អ្នកដែលចាប់អារម្មរណ៍ នឹងភាសានិងវប្បធម៌កូរ៉េ។
ប្រធានបទសម្រាប់ការប្រកួត និយាយភាសាកូរ៉េលើកទី១ក្នុងឆ្នាំនេះ មានដូចតទៅៈ “សេចក្តីណែនាំ អំពីប្រទេសកម្តុជា” “ផែនការសហប្រតិបត្តិការ សម្រាប់ការផ្សព្វផ្សាយ មិត្តភាពកម្ពុជាកូរ៉េ” “វប្បធម៌កូរ៉េទូទៅ” “រឿងរ៉ាវនិងបទពិសោធន៍ អំពីការរៀនភាសាកូរ៉េ” “គម្រោងអនាគត សម្រាប់រូបយើងផ្ទាល់ខ្លួន”។ ចុងបញ្ចប់នៃការប្រលង មានពិធីប្រគល់រង្វាន់ជូនមានដូចជា រង្វាន់ធំ រង្វាន់មាស រង្វាន់ប្រាក់ រង្វាន់សំរិទ្ធ និង រង្វាន់ប្រជាប្រិយភាព។
ក្រៅពីព្រឹត្តិការណ៍មិនធ្លាប់មានជាលើកទី១នេះ KOICA ប្រចាំកម្តុជា ក៏បានសហការជាមួយ ក្រសួងទេសចរណ៍ ជារៀងរាល់ឆ្នាំ បានប្រារព្ឋពិធី ប្រកួតនិយាយភាសាកូរ៉េ ដើម្បីលើកទឹកចិត្ត ដល់ មគ្គុទេ្ទសទេសចរណ៍ និយាយភាសាកូរ៉េទាំងអស់ អោយពួកគាត់ខិតខំសិក្សា ភាសាកូរ៉េថែមទៀត។ ដោយឡែក ក្នុងឆ្នាំ២០១៤នេះ ប្រជាជនកម្ពុជាប្រមាណជា ៣៩ ០០០ (បីម៉ីនប្រាំបួនពាន់នាក់) បានចូលរួម ធ្វើតេស្តភាសាកូរ៉េ (TOPIK) និង កម្មករកម្ពុជាទូទាំងប្រទេស ប្រមាណជា ៥១ ០០០ (ប្រាំម៉ីនមួយពាន់នាក់) បានចូលរួម ប្រឡងធ្វើតេស្ត សមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាត មុខរបរ (EPS TOPIK)៕