Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ចុះត្រួតពិនិត្យ ទីតាំង ដែលមានគ្រោះថ្នាក់ តាមដងផ្លូវ ជាតិលេខ ៤ ញឹកញាប់

$
0
0

ភ្នំពេញៈ មន្រ្តីអន្តរក្រសួង ដែលពាក់ព័ន្ធ ទាក់ទងនឹងចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ កន្លែងមួយចំនួន នៅតាម បណ្តោយផ្លូវជាតិលេខ៤ ដែលមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាញឹកញាប់នោះ ។

ការចុះត្រួតពិនិត្យនេះ គឺបានធ្វើឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ដែលដឹកនាំដោយលោក ពៅ ម៉ាលី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមន្ត្រីជំនាញ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីតំណាងនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ  ព្រមទាំងតំណាងក្រុមហ៊ុន អេហ្សិត ។

ក្នុងខណៈនោះ ក្រុមមន្រ្តី បានពិនិត្យបរិក្ខាសុវត្ថិភាព ចរាចរណ៍ដែលបានបំពាក់ នៅតាមដងផ្លូវ ជាពិសេសនៅតំបន់ ទីប្រជុំជនសំខាន់ រួមមាន រង្វង់មូលចោមចៅ ផ្សារជម្ពូវ័ន្ត ផ្សារបែកចាន និងផ្សារថ្នល់ទទឹង ព្រមទាំងតំបន់ជើងកបមួយចំនួនផងដែរ ។ ក្រៅពីពិនិត្យស្លាកចរាចរណ៍ គណៈប្រតិភូក៏បានចូលមើលការងារពង្រីកផ្លូវ និងអ៊ុតបេតុងកៅស៊ូ នៅគីឡូម៉ែត្រលេខ ៣៥ ផងដែរ ។

ក្រោយពីបានបញ្ចប់បេសកកម្ម នៅលើផ្លូវជាតិលេខ៤រួចមក គណៈប្រតិភូ បានបន្តជួបពិភាក្សា ជាមួយលោកអភិបាលខេត្តកំពង់ស្ពឺ នៅក្នុងសាលាខេត្ត ។ ក្នុងកិច្ចពិភាក្សានោះ លោកអភិបាល បានលើកសរសើរដល់ក្រុមហ៊ុន អេហ្សិត ដែលបានធ្វើការអភិវឌ្ឍន៍ផ្លូវជាតិ នៅក្នុងខេត្តកំពង់ស្ពឺ បានយ៉ាងល្អប្រសើរ ហើយលោកបានស្នើសុំឲ្យក្រុមហ៊ុនដាក់ របាំងបែងចែកទ្រូងផ្លូវ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយសារផ្លូវល្អ អ្នកបើកបរបើកលឿន ។

លោក ពៅ ម៉ាលី បានលើកឡើងថា ការដាក់របាំងបែងចែកទ្រូងផ្លូវ ត្រូវគិតអំពីផលវិបាក ដោយសារការដាក់នេះអាច ប៉ះពាល់ដល់ការឆ្លងកាត់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ហើយជាជំហានដំបូង គួរដាក់សាកល្បងរបាំងជាបង្គោលជ័រ ដើម្បីសិក្សាបន្តទៀត ចំណែកឯតំបន់ដែលត្រូវដាក់មុននោះ គឺតំបន់ទីប្រជុំជន ដោយសារលំហូចរាចរណ៍កើនឡើង។

លោកក៏បានបន្ថែមទៀតថា កន្លងមក ក្រុមហ៊ុនបានបំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ គឺបាន ច្រើន ហើយ និងមានដាក់ស្លាកសញ្ញាចរាចរណ៍បានគ្រប់គ្រាន់ ប៉ុន្តែគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមលើកទឹកចិត្ត ក្រុមហ៊ុនឲ្យនៅបន្តសិក្សា លទ្ធភាពដាក់បរិក្ខាសុវត្ថិភាពបន្ថែមមួយចំនួនទៀត នៅតាមចំណុចផ្លូវ ចេញពីភូមិ និងចំណុចណាដែលមានចរាចរណ៍ចេញ-ចូល ច្រើនសំណូមពរឲ្យដាក់ភ្លើងស្តុប  ។

ជាមួយគ្នានោះដែរ លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិត បានថ្លែងថា ក្រុមហ៊ុន នឹងយកសំណើរបស់លោកអភិបាលខេត្ត ទៅសិក្សាជាមួយក្រុមបច្ចេកទេស និងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យលើលទ្ធភាព ផលប៉ះពាល និងវិធីសាស្ត្របែបណាជៀសវាង ប៉ះពាល់ដលប្រជាពលរដ្ឋក្នុងតំបន់ ។

លោក ឌន បានបន្តថា ក្រៅពីការងារអភិវឌ្ឍន៍ ផ្លូវបំពាក់បរិក្ខាសុវត្ថិភាព ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការអប់រំ ស្ដីពីច្បាប់ចរាចរណ៍ ទៅដល់ប្រជាពលរដ្ឋ រស់នៅជាប់ដងផ្លូវ ក៏ដូចជា តាមបណ្តាសាលារៀន និងរោងចក្រ និងអ្នកធ្វើដំណើរលើផ្លូវជាតិផ្ទាល់ និងការផ្សព្វផ្សាយតាមរយៈសារព័ត៌មានជា ដើម ។

គូសបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗក្រុមហ៊ុនបានចំណាយថវិកាជាច្រើន សម្រាប់ធ្វើការងារពង្រីកផ្លូវ ការបំពាក់បរិក្ខា សុវត្ថិភាព និងការអប់រំផ្សេងៗ ។ ក្រុមហ៊ុនកំពុងរៀបចំគម្រោងជាច្រើន សម្រាប់ការងារនេះក្នុងផែនការឆ្នាំ២០១៥ ហើយក្រុមហ៊ុនក៏រីករាយ សម្រាប់ការផ្ដល់យោបល់ ជាលក្ខណៈបច្ចេកទេសរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប៉ុន្តែអ្វីដែលជាក្ដីបារម្ភនោះ គឺឥរិយាបថ របស់អ្នកបើកបរយានយន្តគ្រប់ប្រភេទផ្ទាល់ គប្បីបើកបរដោយប្រុងប្រយ័ត្ន អធ្យាស្រ័យគ្នា ក្នុងពេលបើកបរ និងមិនបើកបរនៅពេលមានផ្ទុកជាតិស្រវឹងជាដើម ដែលនេះជាបញ្ហាសំខាន់ គួរចូលរួមទាំងអស់គ្នា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles