Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃាត់ខ្លួនជនជាតិ វៀតណាម ២នាក់ ដកហូតថ្នាំញៀនជិត ១គីឡូក្រាម

0
0

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការតាមចាប់ជន  ជាតិវៀតណាម២នាក់ ជាប់សង្ស័យជួញដូរថ្នាំញៀន ព្រមទាំងដកហូតថ្នាំញៀនបានជិត ១គីឡូក្រាម នៅពីរ គោលដៅផ្សេងគ្នាក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ។

ប្រតិបត្តការតាមចាប់ជនសង្ស័យជួយដូរ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូង លោក សៀង សុខ នេះ  បានធ្វើឡើងបន្ទាប់ពីមានការស៊ើប អង្កេតពីកម្លាំងជំនាញអស់ជាច្រើនថ្ងៃ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។

ជនសង្ស័យ ដែលឃាត់ខ្លួននេះ ១. ឈ្មោះ វៀង យ៉ាំងតឹង អាយុ ៣២ឆ្នាំ និងទី២. ឈ្មោះ មីង យ៉ាងថាន់ អាយុ  ៤០ឆ្នាំ។

ក្រោយឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន ជាជនជាតិវៀតណាមទាំង ២នាក់ រួមនិងថ្នាំញៀនជាវត្ថុតាងត្រូវ  សមត្ថកិច្ចយកទៅកាន់ក្រសួងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់  តុលាការ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images