Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ បានសម្ពោធ បើកផ្លូវ ហោះហើរថ្មី មួយទៀត ដោយប្រើប្រាស់ យន្តហោះ ប្រភេទ Airbus A321 ថ្មីស្រឡាង

$
0
0

សៀមរាប : ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ Cambodia Angkor Air នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធបើកផ្លូវ ហោះហើរថ្មីមួយទៀត ហើយ ដោយយន្តហោះប្រភេទ Airbus A321 ថ្មីស្រឡាង មាន១៨៦កៅអី ដែលទើបយកមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។

បើតាមការបញ្ជាក់របស់ លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី ទទួលបន្ទុក អាកាសចរណ៍ជាតិ Cambodia Angkor Air បានឲ្យដឹងថា ចាប់តាំងពីកិច្ចដំណើការឡើងវិញ នាឆ្នាំ២០០៩ កន្លងមកនោះ គឺក្រុមហ៊ុនបានប្រើប្រាស់ យន្តហោះចំនួន ៣គ្រឿង ជាមូលដ្ឋាន សម្រាប់ ដឹកអ្នកដំណើរ និងភ្ញៀវទេសចរ ដែលមានប្រភេទយន្តហោះដូចជា អាតេអ៊ែរ ៧២ ដែលជាប្រភេទយន្តហោះថ្មីចំនួន ២គ្រឿងហើយ និងយន្តហោះ ប្រភេទ Airbus A321។ ក្នុងការហោះហើរ ដើម្បីបម្រើភ្ញៀវ VIP របស់រាជរដ្ឋាភិបាលកម្ពុជា ព្រឹទ្ធសភា និងរដ្ឋសភារបស់កម្ពុជា។ សម្រាប់ពេលនេះ ប្រភេទយន្តហោះ Airbus A321 គឺជាប្រភេទយន្តហោះ សម្រាប់ហោះហើរ ក្នុងកម្រិតចម្ងាយ ឆ្ងាយ ក្នុងតំបន់ ដែលជា សកម្មភាពថ្មីមួយទៀត របស់ ក្រុមហ៊ុនអាកាសចរជាតិ Cambodia Angkor Air នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រីកជើងហោះ ហើររបស់ខ្លូន។

លោកបានបន្ដថា យន្ត Airbus A321 ដែលបានយកមក ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ធ្នូ ២០១២ ជាប្រភេទយន្តហោះថ្មីស្រឡាងតែម្តង ទើបយកចេញពីរោងចក្រ ដើម្បីធ្វើការហោះហើរ ទៅកាន់គោលដៅថ្មីមួយទៀតគឺ ទីក្រុងភ្នំពេញ និងក្រុងហាណូយ ប្រទេសវៀតណាម។ រយៈកាលកន្លងមក គឺក្រុមហ៊ុនបានធ្វើការហោះហើរ តែផ្លូវក្នុងស្រុកទេ ដូចជាការហោះហើរទៅកាន់ ភ្នំពេញ-សៀមរាប ភ្នំពេញ-ទីក្រុងហូជីមិញ និងសៀមរាប-ហូជីមិញ។ ហើយកាលពីថ្ងៃទី៣១ វិច្ឆិកា កន្លងមកនេះ ក៏មានការបើក ការហោះហើរម្តង ទៀតរួច មកហើយ ពីក្រុងសៀមរាប ទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ។ ហើយសម្រាប់ ពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នឹងបើការហោះហើរ ទៅកាន់គោលដៅថ្មីៗទៀត នៅក្នុងទីផ្សារក្នុងតំបន់ ដូចជា ទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន កូរ៉េ ព្រមទាំងធ្វើការសិក្សាផងដែរ ពីលទ្ធភាពនៃការហោះហើរ ទៅកាន់ទីក្រុងហុងកុង និងទីក្រុងសាំងហ្គាពួរ។

ក្រុមហ៊ុនអាកាសចរជាតិ Cambodia Angkor Air ក៏បានពិចារណាផងដែរ ពីលទ្ធភាពនៃការហោះហើររបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ដែលជា ប្រទេសដ៏ធំមួយ និងមានប្រជាជនរហូត ទៅដល់ ៨០០លាននាក់ ដែលប្រជាជនទាំងនោះ ប្រកាន់ខ្ជាប់នូវ សាសនា ហិណ្ឌូ។ ដោយសាតែក្រុមហ៊ុន អាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ យល់ឃើញថា ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាទីក្រុងបុរាណ និងជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានប្រាសាទ អង្គរវត្ត ដែលជាប្រភេទបា្រសាទ ហិណ្ឌូធំជាងគេនៅលើភពផែនដី ដែលបុព្វបុរស់ខ្មែរយើង បានកសាងឡើង ដើម្បីឧទ្ទិស ថ្វាយទៅដល់ព្រះនរាយណ៍ និងប្រាសាទកោះកេរ្ដិ៍ ដែលកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសាវ័ក ឬ ព្រះឥសូ និងប្រាសាទមួយចំនួនទៀត ដែលត្រូវ បានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម។

ហើយប្រភេទយន្តហោះ Airbus A321 នេះអាចហោះហើរ បានត្រឹមតែក្នុងកម្រិត ៥ម៉ោងប៉ុណ្ណោះ ចំពោះគោលដៅ ដែលប្រភេទយន្តហោះ Airbus A321 អាចហោះហើរ បានក្នុងកម្រិតមួយ ដូចជាទិសដៅទៅកាន់ប្រទេសចិន កូរ៉េ និង ឥណ្ឌា។ គួបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ការហោះ ហើរ របស់ក្រុមហ៊ុន អាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ នៅក្នុងស្រុក ភ្នំពេញ-សៀមរាប និង សៀមរាប-ភ្នំពេញ គឺក្នុងមួយថ្ងៃ ៥ជើង ហើយក្នុងនោះក្រុម ហ៊ុននិងបង្កើនការហោះហើរ របស់ខ្លួនពីក្រុងសៀមរាប ទៅកាន់ ទីក្រុងព្រះសីហនុ ឲ្យបាន ៧ជើងក្នុងមួយសប្តាហ៍ រួមនឹងការសិក្សា លទ្ធភាពក្នុង ការដាក់ឲ្យមានការហោះហើរ ពីក្រុងព្រះសីហនុ ទៅកាន់ ទីក្រុងភ្នំពេញ។ ហើយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ អាចធ្វើទៅបានគឺ អាស្រ័យ ទៅលើកិច្ចសហប្រតិបត្តិការ ជាមួយដៃគូរបស់ខ្លួន ពិសេសគឺភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ ក្នុងការ កៀងគរនូវភ្ញៀវទេសចរ ឲ្យបាន ច្រើនមកកាន់តំបន់ឆ្នេរសមុទ្រ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>