ភ្នំពេញ៖ លោក ជ្រឿង តឹងសាង ប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់របស់ខ្លួន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៤ តបតាមការ អញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះថា ដំណើរទស្សនកិច្ចពីរ ថ្ងៃនៅកម្ពុជា ប្រមុខរដ្ឋវៀតណាម លោក ជ្រឿង តឹងសាង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ប្រមុខរដ្ឋវៀតណាមរូបនេះ ក៏នឹងចូលជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ហើយលោកក៏នឹងចូលថ្វាយបង្គំព្រះអគ្គម ហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរា ជាធិបតី បូរ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយផងដែរ។
បើតាមសេចក្តីជូនព័ត៌មាននេះ កម្ពុជា និង សាធារដ្ឋសង្គមនិយមវៀតណាម នឹងចេញសេចក្តីថ្លែងការណ៍រួមគ្នា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ជ្រឿង តឹងសាង៕