កំពង់ធំ ៖ យុវជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានឃុំរុងរឿង ស្រុកស្ទោង ខេត្ដកំពង់ធំ ចុះទៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ របស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ថាយុវជនរូបនេះ បានចាប់រំលោភរូបនាងរហូតបានសម្រេច ពេលដែលជនរងគ្រោះកំពុងដើរកាត់មុខផ្ទះ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរុងរឿង បានឱ្យដឹងថា ករណីចាប់យុវជនល្មោភកាមរូបនេះ បានធ្វើឡើង កាល ពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិក្ដីចារ ឃុំរុងរឿង ស្រុក ស្ទោង ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ឈ្មោះ ផល តាំងលី អាយុ ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ រីឯក្មេងស្រីរងគ្រោះឈ្មោះ រ.ល អាយុ ១០ឆ្នាំ ។
ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលដដែល បានបញ្ជាក់ថា ខណៈដែលក្មេងស្រីរងគ្រោះ កំពុងដើរកាត់មុខផ្ទះ ពេល នោះជនសង្ស័យមានអារម្មណ៍ ផ្លូវភេទ ក៏ស្ទុះទៅ ចាប់ដៃក្មេងស្រីរូបនោះ អូសចូលទៅក្នុងផ្ទះរបស់ខ្លួន រួចធ្វើ សកម្មភាពរំលោភរហូត បានសម្រេច តែម្ដង ។
ភ្លាមៗនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាណាព្យាបាល និងសាច់ញាតិ ព្រម ទាំងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏រាយការណ៍ជូននគរបាលមូលដ្ឋាន ចុះទៅចាប់ខ្លួនតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការបន្ដតាមនីតិវិធី៕