Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កុងស៊ុលកិត្តិយសខ្មែរ ប្រចាំណាគូយ៉ា ចង់ឃើញ អ្នកទេសចរជប៉ុន មកកម្សាន្ត នៅឆ្នេរសមុទ្រ និងភ្នំពេញ ដោយមិនគ្រាន់ តែមកមើល អង្គរនោះទេ

$
0
0

ភ្នំពេញ៖ អ្នកទេសចរជនជាតិជប៉ុន ជាទូទៅច្រើន មកទស្សនាកម្សាន្ត ប្រាសាទបុរាណអង្គរ ដ៏ល្បាញល្បី នៅខេត្តសៀមរាប ដោយការស្នាក់អាស្រ័យ នៃភ្ញៀវទាំងនោះ មានមិនតិចជាង៣ ទៅ៤ យប់នោះទេ ។ ក៏ប៉ុន្តែសម្រាប់ តំបន់ទេសចរណ៍ដទៃ ទៀតភ្ញៀវទេសចរជប៉ុន តិចតួចបំផុត ដែលបានទៅ ទស្សនាកម្សាន្ត និងលំហែកាយ ដូចជានៅឆ្នេរសមុទ្រ ក្រុងព្រះសីហនុ និងរាជធានី ភ្នំពេញជាដើម ។ ហេតុដូចនេះ ហើយទើបធ្វើឲ្យកុងស៊ុល កិត្តិយស ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅខេត្ត ណាគូយ៉ានៃប្រទេសជប៉ុន ប្រាថា្នចង់ឃើញ អ្នកទេសចរជប៉ុន បានទៅទស្សនា នៅតំបន់នេះ កាន់តែច្រើន នាឆ្នាំខាងមុខៗ ក្នុងនោះលោក កុងស៊ុលកិត្តិយសរូបនេះ ក៏នឹងដាក់ទិសដៅ ដើម្បីជួយជ្រោមជ្រែង ទាក់ទាញភ្ញៀវ ទេសចរជនជាតិ ជប៉ុនឲ្យ ទៅទស្សនាតំបន់ ទាំងនោះផងដែរ ក្រៅតែពីតំបន់ ប្រាសាទអង្គរវត្ត ។

នៅក្នុងពិធីជួបសំណេះសំណាលទទួល ទានអាហារ ពេលល្ងាចនៅ ភោជនីយដ្ឋាន FINCH ជាន់ទី៣នៅក្នុងផ្សារអេអន កាលពីរាត្រីថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០១៤ លោកអគ្គកុងស៊ុល កិតិ្តយស សេគីតាកាដា ដែលជាជនជាតិ ជប៉ុនរស់នៅ ក្នុងខេត្តអយតា ជាខេត្តកសិកម្មដែលមានឈ្មោះថា ភូមិមួយផលិតផលមួយ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលថា ជនជាតិជប៉ុន នៅក្នុងក្នុងខេត្តណាគូយ៉ា ប្រហែលជាង ៨ម៉ឺននាក់ បានមកទស្សនា នៅតំបន់ប្រាសាទ អង្គរវត្តដ៏ល្បាញល្បី របស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗ ហើយអ្នកទេសចរជនជាតិ ជប៉ុនទាំងនោះ ស្រឡាញ់ពេញចិត្តប្រា សាទអង្គរ និងប្រាសាទនានា នៅខេត្តសៀមរាប ខ្លាំងណាស់ ។ ក៏ប៉ុន្តែពួកគេភាគតិចបំផុត ដោយបានធ្វើដំណើរកម្សាន្ត ឃ្លាតឆ្ងាយពីតំបន់សៀមរាប ទៅទស្សនាតំបន់ទេសចរណ៍ កន្លែងផ្សេងៗទៀត ដូចជាតំបន់លំហែឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត នាខេត្តព្រះសីហនុ និងទីក្រុងសេដ្ឋកិច្ច នយោបាយ គឺរាជធានីភ្នំពេញ ដែលឈរនៅ ចំពីមុខនៃទន្លេ ៤មុខដែលជាតំបន់ ទេសចរណ៍ គួរឲ្យចាប់អារម្មណ៍ ជាទីបំផុត ។

លោកអគ្គកុងស៊ុលកិត្តិយសក្នុងវ័យ៦៤ឆ្នាំ ដែលបានទទួលតំណែង ជាអគ្គកុងស៊ុល កិត្តិយសរបស់កម្ពុជា ប្រចាំខេត្តណា គូយ៉ានៃប្រទេស ជប៉ុនបានមាន ប្រសាសន៍ស្តែង ឲ្យដឹងពីមនោសញ្ចេតនា របស់លោកផ្សាភ្ជាប់ បេះដូងមួយ ចំណែកមកជាមួយ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាថា នៅពេលអនាគត លោកនឹងខិតខំ ឲ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយ ឲ្យជនជាតិ ជប៉ុនពង្រីកគោលដៅ ទេសចរណ៍ មិនត្រឹមតែនៅតំបន់អង្គរ ខេត្តសៀមរាបទេ ប៉ុន្តែឲ្យមកទស្សនា នៅរាជធានីភ្នំពេញ និង តំបន់លំហែកាយ ឆ្នេរសមុទ្រផងដែរដូចជា កែប កំពត ក្រុងព្រះសីហនុ និងកោះកុង ។

លោកបានបន្តថា សព្វថ្ងៃកម្ពុជាបាន មានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវគោក អាកាស និងទឹកសម្រាប់ តភ្ជាប់ពីតំបន់សៀម រាបទៅកាន់តំបន់ ខាងលើរួចជាស្រេចផងដែរ ជាពិសេសតាមអាកាស ពីសៀមរាបទៅព្រលានយន្តហោះ កងកេងខេត្តព្រះ សីហនុដែលទើបដំណើរ ការហោះហើរនាពេលថ្មីៗនេះ ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ លោកអគ្គកុងស៊ុលកិត្តិយស រូបនេះ បង្ហាញនូវការដឹងគុណ រដ្ឋាភិបាលខ្មែរដែលបានផ្តល់ កិត្តិយសឲ្យរូបលោក ទទួលបានតួនាទីជាអគ្គកុងស៊ុល កិត្តិយសប្រចាំខេត្តណាគូយ៉ា ប្រទេសជប៉ុន តាំងពីឆ្នាំ២០០៥ដែល ពីមុនមកលោកមិន ដែលស្គាល់កម្ពុជា ហើយគ្រាដែលទទួល បានការតែងតាំងតួនាទីនេះ ក៏រដ្ឋាភិបាលជប៉ុន នៅពេលនោះ មិនទាន់ស្គាល់ផងដែរ ។ ប៉ុន្តែដោយសារតែការផ្តល់ កិត្តិយសតាមរយៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស លោក ហោ ណាំហុង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅខេត្ត អយតា នៃប្រទេសជប៉ុន ដែលនៅពេលនោះ សម្តេចបានប្រកាសប្រាប់ សមភាគីជប៉ុន ថារូបលោក ជាអគ្គកុងស៊ុល កិត្តិយសកម្ពុជា ប្រចាំខេត្តណាគូយ៉ា ទើបធ្វើឲ្យរដ្ឋាភិបាលក្រុង តូក្យូភ្ញាក់ផ្អើល និងចាប់ផ្តើមគោរព ទទួលស្គាល់ពីពេល នោះមក ។ ដូច្នេះក្នុងនាមរូបលោក ដែលទទួលបានងារកិត្តិយសនេះ លោកនឹងខិតខំទាក់ទាញ ភ្ញៀវទេសចរជនជាតិ ជប៉ុនឲ្យមកទស្សនា កម្ពុជាកាន់តែច្រើន ឡើងថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ។

នៅក្នុងពិធីទទួលទានអាហារនាភោជនីយដ្ឋាន FINCH  ដែលជាភោជនីយដ្ឋានរបស់លោកផង លោកបានរៀបរាប់ឲ្យ ដឹងថា លោកនឹងរៀបចំឲ្យ មានអង្គការមនុស្សធម៌ផងដែរ ដើម្បីជួយទៅដល់កូនខ្មែរ ឲ្យចេះភាសាជប៉ុន និងបដិសណ្ឋារ កិច្ចសម្រាប់ភ្ញៀវទេសចរ ដែលគេមកទស្សនានៅកម្ពុជា ។

សូមបញ្ជាក់ថា ភោជនីយដ្ឋាន FINCH របស់លោកមានអ្នកចាត់ចែង និងចុងភៅជាជនជាតិជប៉ុន រួមនឹងជនជាតិខ្មែរ ផងដែរដែលចេះធ្វើមុខម្ហូប មួយចំនួនមកពីជប៉ុន និងអឺរ៉ុប ។ រាល់គ្រឿងផ្សំ ទាំងអស់សុទ្ធតែ មានការត្រួតពិនិត្យមើល ពីអ្នកចាត់ចែងផ្សារអេអនជាមុន ។ នៅពេលខាងមុខភោជនីយ ដ្ឋាននេះនឹងពង្រីកទៅកាន់ កន្លែងផ្សេងទៀតខណៈដែល ផ្សារអេអន នឹងត្រូវមាន២ទៀត នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>