Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការកំពូល សម្រេចកម្កល់ទោស លោក ឈូក បណ្ឌិត ដាក់គុក ១ឆ្នាំ៦ខែ និង បង្គាប់ឲ្យ សង ជំងឺចិត្ត ចំនួន ៣៨ លានរៀល ទៅជនរងគ្រោះ

$
0
0

ភ្នំពេញ: សាលាកំពូល កាលពីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសសាលដីកា លើសំណុំរឿង ព្រហ្មទណ្ឌ របស់អតីតអភិបាល ក្រុងបាវិត ឈូក បណ្ឌិត ដោយកំបាំងមុខ ឈ្មោះ ឈូក បណ្ឌិត និង ឈ្មោះ ស ចន្ថា តែចំពោះមុខ មេធាវីការពារក្តី របស់ពួកគេ។

តុលាការកំពូល បានសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ទរណ៍ចុះកាលបរិច្ឆេទ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ទុកជាបានការដដែល  និង បានផ្តន្ទាទោសទណ្ទិត ឈ្មោះ  ឈូក បណ្ឌិត ភេទប្រុស អាយុ៣៨ឆ្នាំ អតីតអភិបាលក្រុងបាវិត ឲ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ៦ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន និង បង្គាប់ឲ្យសងប្រាក់ ជំងឺចិត្ត ចំនួនសរុប៣៨លាន រៀល ទៅ ជនរង គ្រោះចំនួន៣រូប នៅក្នុងរឿងក្តីនេះ។  និងបានផ្តន្ទាទោស ឈ្មោះ ស ចន្ថា ភេទប្រុស អាយុ ៤១ឆ្នាំ (ជានាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត) ដាក់ ពន្ធនាគារ រយៈ៦ខែ និងពិន័យជា ប្រាក់១លានរៀលផងដែរ។

យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ  ជនជាប់ចោទ ឈ្មោះ ឈូក បណ្ឌិត ត្រូវបានចោទ ប្រកាន់ពីបទ« បង្កឲ្យរបួសដោយអចេតនា» ប្រព្រឹត្តនៅចំណុចរោងចក្រកៅវ៉េ  ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេតហាតធេន ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  កាលពីថ្ងៃទី២០ ខែកុម្ភៈ ២០១២  បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា ២៣៦ នៃ ក្រមព្រហ្មទណ្ឌ។  ចំណែកឯ  ឈ្មោះ ស ចន្ថា ត្រូវបានចោទប្រកាន់ ពីបទ«កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុច រោងចក្រកៅវ៉េ  ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេតហាតធេន ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  កាលពីថ្ងៃទី២០ ខែកុម្ភៈ ២០១២  បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា ២០ នៃ  ច្បាប់ស្តីពីការគ្រប់គ្រងអាវុ គ្រឿងផ្ទុះ និង គ្រាប់រំសេវ។

ជនរងគ្រោះ ទាំង៣នាក់នៅ ក្នុងរឿងក្តីនេះ មានឈ្មោះ ទី១-ឈ្មោះ ប៊ុនចិន្តា ភេទស្រី អាយុ ២៣ឆ្នាំ ទី២-ឈ្មោះ នុត សាខន ភេទស្រី អាយុ ២៥ឆ្នាំ និង ទី៣-ឈ្មោះ កែវ នា ភេទស្រី អាយុ ២០ឆ្នាំ។  ជនរងគ្រោះ ទាំង៣នាក់នេះ មានមុខរបរ ជាកម្មារិនីរោងចក្រ រស់នៅខេត្តស្វាយរៀង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>