កំពង់ស្ពឺៈ នគរបាលក្រុងច្បារមនបានឃាត់ខ្លួន បន្ទាប់ពីបានសាកសួរអស់រយៈពេល ៤៨ម៉ោង ទើបយុវជនជើងល្អម្នាក់នេះ បានសារភាពថា ខ្លួនបានយកប្លង់ដីជាកម្មសិទ្ធិកាន់កាប់ដីធ្លី ម្តាយមីងរបស់ខ្លួនចំនួន ៣យកទៅ បញ្ចាំដើម្បីយកលុយផឹកស៊ី ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិខោប សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ ស៊ីន ឈាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិន ពិតប្រាកដ របស់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលួចយកប្លង់ដី របស់ម្តាយមីង ឈ្មោះ ជួន ស្រីណេត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិខោប សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ យកទៅបញ្ចាំ ឲ្យ ១-ឈ្មោះ តាម៉េង មុខរបរជាជាងជួសជុលរថយន្តនៅភូមិថ្មី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ៨៥០ដុល្លារ ២-ឈ្មោះបង ច្រឹប ភេទស្រី រស់នៅភូមិខោប ចំនួន១២០០ដុល្លារ ៣-ឈ្មោះ បង ណា កូនមីងណុប រស់នៅភូមិខោប ក្រុងច្បារមន ចំនួន ២៥០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕