Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខណ្ឌចំការមន បន្តត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិអាកុល នៅបឹងកេងកងទី១

$
0
0

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំកម្លាំង ចម្រុះចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពិនិត្យជាតិអាកុល នៅផ្លូវលេខ៦៣ កែវផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១។

លោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានថ្លែងឲ្យដឹងថា កម្លាំងចម្រុះដែលចុះអនុវត្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការពិនិត្យជាតិអាកុល នាយប់នេះ មានចំនួន៥១នាក់ ក្នុងនោះមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កម្លាំងសាលាខណ្ឌ និងកម្លាំងសាលាសង្កាត់បឹងកេងកងទី១។

លោកអភិបាលខណ្ឌបន្តទៀតថា ក្នុងប្រតិបត្តិការនោះ មានរថយន្ត និងម៉ូតូចំនួន៣៥១គ្រឿង ឆ្លងកាត់ផ្លូវ ដែលកម្លាំង កំពុងត្រួតពិនិត្យ ក្នុងនោះអាជ្ញាធរបានធ្វើការផាកពិន័យចំនួន៥៣ករណី នៅនឹងកន្លែង ដោយឡែកម៉ូតូចំនួន ៤គ្រឿងទៀតដែល ពុំមានស្លាកលេខត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយបន្ត៕


Viewing all articles
Browse latest Browse all 8042

Trending Articles