Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ត CRV បើកលឿន បុករថយន្ត ឡង់រ៉ូវែ ក្រឡាប់ផ្ញាជើង កណ្តាលផ្លូវ

0
0

ភ្នំពេញ ៖ រថយន្ត CRV មួយគ្រឿងទំនង អ្នកបើកលឿន ពេកបានជ្រុលចង្កូត ទៅបុករថយន្ត ឡង់រ៉ូវែ មួយគ្រឿង ចតនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យ រថយន្ត ក្រឡាប់ផ្ញាជើង ស្ថិតនៅតាមផ្លូវនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាម៉ោង ៨៖៥០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ។

លោក គឹម ចន្ថា អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលចុះទៅ ថតរូបផ្ទាល់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-5425 បើកដោយបុរសម្នាក់ ជាងអាយុ២០ឆ្នាំ ដែល សមត្ថកិច្ច មិនទាន់បានប្រាប់អត្តសញ្ញាណ បានធ្វើដំណើរ ក្នុងទិស ដៅពីត្បូងទៅជើង ។ ខណៈបើកកំពុងរថយន្ត ដល់ចំណុច កើតហេតុក៏ ជ្រុលចង្កូត ទៅបុករថយន្ត ឡង់រ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7887 បណ្តាលឲ្យរថយន្ត CRV ក្រឡាប់ផ្ញាជើងកណ្តាល ហើយរថយន្ត ឡង់រ៉ូវែ រងការខូចខាត ។

លោក គឹម ចន្ថា បានបន្តទៀតថា ក្នុង ហេតុការណ៍នេះ មិនបណ្តាលឲ្យ នរណារងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ ។ ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images