Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មូលនិធិ បាយ័នផ្តល់ ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យ គន្ធរបុប្ផា

$
0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃ ទី១៦ ខែធ្នូ នេះ មូលនិធិបាយ័នបាន ផ្តល់ថវិកាដល់មន្ទីរពេទ្យ គន្ធបុប្ផានូវទឹក ប្រាក់ចំនួន ១លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ក្នុងមួយឆ្នាំៗ១លានដុល្លារ ដើម្បីព្យាបាលជំងឺ ដល់កុមារ កម្ពុជាដែលមានជីវភាព ក្រខ្សត់ ដែលកម្មវិធីនេះធ្វើឡើង នាសណ្ឋាគារស៊ូហ្វីតែលភោគីត្រា ។

អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ន លោកស្រី ហ៊ុន ម៉ាណា មានប្រសាសន៍ នៅក្នុងពិធីប្រគល់ ប្រាក់នោះថា ការប្រគល់ប្រាក់នេះ សម្រាប់កិច្ចការងារមនុស្សធម៌ ក្នុងការជួយទ្រទ្រង ព្យាបាលដល់កុមារកម្ពុជា រាប់លាននាក់កំពុងប្រឈមមុខ នឹងជម្ងឺតម្កាត់នានាជាពិសេស លើកកម្ពស់ សុខមាលភាព ដល់កុមារជាច្រើនផងដែរ។

លោកស្រីបន្តថា មូលនិធិបាយ័ន នឹងនៅតែដើរតួនាទីស្នូល ជាមជ្ឈមណ្ឌលកណ្តាល សម្របសម្រួលប្រមែល ប្រមូលថវិកាពីសប្បុរសជនគ្រប់ច្រកល្ហក់ និងគ្រប់ពេលវេលាដើម្បីរួមគ្នាសម្រេចឲ្យបាន ជោគជ័យក្នុងបេសកម្ម ដ៏វិសេសវិសាលថ្លៃថ្លាជួយដល់កុមារកម្ពុជា ក្រីក្រនិងអាណាថា ដែលមានជម្ងឺមកព្យាបាល នៅមន្ទីរពេទ្យមួយនេះ។

លោកស្រី បន្ថែមថា“យើងរួមគ្នាប្តេជ្ញានិងសូមស្វែង រកជំនួយថវិកាមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យ នេះឲ្យ បានយ៉ាង តិច១លាន ដុល្លារក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣លើមូលនិធិដែលមានស្រាប់ លើជំនួយរបស់ភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិនៅប្រទេសស្វីសដែលមាន៤លានដុល្លារក្នុង១ឆ្នាំ”។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកស្រី ម៉ែន សំអន ក៏បានថ្លែងនៅក្នុងវេទិការនោះដែរថា សកម្មភាពនិងទឹកចិត្ត របស់សប្បុរសជនទាំងអស់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងបេសកម្មមនុស្ស ធម៌ដែលបាន ជួយកុមារកម្ពុជា ពិសេសធ្វើឲ្យសកម្មភាពពិនិត្យនឹងព្យាបាលកុមារក្នុងមន្ទីរពេទ្យគន្ធបុប្ផា មាននិរន្តរភាពនឹង រីកចំរើនកាន់តែប្រសើរឡើងជាលំដាប់ ។

លោកស្រីបន្តថា មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីដំណើរការរហូតមកដល់ពេលនេះ មន្ទីរពេទ្យបានទទួលការពារ ព្យាបាលកុមារកម្ពុជាមិនរើសមុខដោយឥតគិតកម្រៃ បានចំនួនរាប់លាននាក់ ហើយបច្ចុប្បន្នមន្ទីរពេទ្យ មានតម្រូវការថវិកាសម្រាប់ផ្គត់ផ្គងយ៉ាងច្រើនក្នុងមួយឆ្នាំៗ អំណោយសប្បុរសធម៌របស់មូលនិធិនាពេលនេះ ក៏ដូចជានាពេលកន្លងមកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាពរបស់មាតា និងទារកកុមារនៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ជា ត្រូវបានសម្ភោធ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ហើយគិតមក ដល់ឆ្នាំ២០១២ មន្ទីរពេទ្យនេះ មានអាយុកាល ជាង២០ឆ្នាំ មកហើយ។

គន្ធបុប្ផា ជាមន្ទីរពេទ្យ ត្រូវបានបង្កើតឡើង ក្នុងគោលដៅមនុស្សធម៌ សម្រាប់ព្យាបាល និងផ្ដល់សេវាសុ ខភាពដោយឥតគិតថ្លៃ ដល់កុមារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក្រោមជំនួយថវិកា ពីរាជរដ្ឋា ភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ព្រមទាំង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ។ មន្ទីរពេទ្យនេះ បានដើរ តួនាទី យ៉ាងសំខាន់ និងជាកន្លែងផ្ដល់ក្ដីសង្ឃឹម ដល់កុមារ នៅក្នុងប្រទេសកម្ពុជា ជាពិសេស កុមារក្រីក្រ រាប់សែននាក់ ដែលឳពុកម្តាយ ពួកគេទាំងនោះខ្វះលទ្ធភាព ក្នុងការព្យាបាលដល់កូន ៗ ។

គិតមកដល់ឆ្នាំ ២០១២នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិគ្រោះជំងឺក្រៅចំនួន១៣,៥ លាននាក់, ជំងឺសម្រាកនៅពេទ្យចំនួន ១,២ លាននាក់ , ម្តាយសម្រាលទារកចំនួន ១១២.០០០ នាក់ ។ ប៉ុន្តែនាពេលថ្មីៗនេះ មន្ទីរពេទ្យដ៏សំខាន់មួយនេះ បានជួបនូវវិបត្តិហិរញ្ញវត្ថុ ខ្លះៗ ដែលកំពុងប្រឈមមុខជាមួយដំណើរការ នៃការងាររបស់មន្ទីរពេទ្យ ដែលជំនួយ ផ្នែកហិរញ្ញវត្ថុបន្ថែម ។

លោកវេជ្ជបណ្ឌិតBeat Richner ជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យ ដឹងថាកាលពីពេលកន្លងមកថា មានកុមារជាច្រើននាក់ ដែលកំពុង ទទួលរងនូវ ជំងឺផ្សេងៗ ដូចជា៖ ជំងឺគ្រុនឈាម, ក្អក, គ្រុនសន្ធុំ, រាគ, ក្តៅខ្លួន, ឈឺក្បាល, របេង, រលាកស្រោមពោះវៀន, គ្រុនចាញ់, កង្វះជីវជាតិ, រលាកសួត, ផ្លូវដង្ហើម និងជម្ងឺដែលបង្កជាយថាហេតុផ្សេងៗ ដូចជា៖ របួស, បាក់ឆ្អឹង, បែកក្បាល, រលាកភ្លើង, រលាកទឹកក្តៅ។ នៅក្នុងពេលនេះ មានកុមារជាច្រើននាក់ ទៀត ដែលកំពុងទទួល ការវះកាត់នៅក្នុងមន្ទីរពេទ្យ ផងដែរ។ ទិន្នន័យ ដែលទទួលបាន ពីមន្ទីរ ពេទ្យគន្ធបុប្ផា បានឲ្យដឹងថា កុមារដែលមក សម្រាកព្យាបាល ដោយមិនគិតថ្លៃ មានចំនួនជាមធ្យមជាង១ពាន់ អ្នកក្នុង១ខែៗ។

បន្ទាប់ពីបាន ទទួលព័ត៌មាន ស្តីពីការខ្វះខាត ថវិកាក្នុងការគាំពារ សុខភាព របស់កុមារ ដែលមកសម្រាក ព្យាបាល ជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា លោកជំទាវហ៊ុន ម៉ាណា ក្នុងនាមជាប្រធាន  មូលនិធិបាយ័ន និងក្នុងនាមជា យុវជនកម្ពុជា ជាពិសេស ក្នុងនាមជាមាតា មួយរូបផងដែរនោះ បានចុះទៅពិនិត្យ ដោយផ្ទាល់នៅមន្ទីរពេទ្យ គន្ធបុប្ផា រាជធានីភ្នំពេញ ជាច្រើនដង ។

ស្ថិតក្រោមឆន្ទៈជា ប្រជាជនកម្ពុជា និងក្នុងនាមជា មាតាមួយរូប លោកជំទាវ ហ៊ុន ម៉ាណា បានធ្វើការអំពាវនាវ ក្នុងការស្វែងរកការគាំទ្រ ផ្នែកថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់ ការគាំពារ បម្រើដល់វិស័យ សុខមាល ភាព កុមារដែលកំពុងតែទាមទារ ការជួយសង្រ្គោះ។

ឆន្ទៈសេ្នហាជាតិ ខ្មែស្រឡាញ់ខ្មែរ និងក្រោមទឹកចិត្ត សណ្ដោសប្រណី ដ៏ខ្លាំងក្លា ដល់កុមារកម្ពុជា រាប់សែននាក់ដែល កំពុងតែរង់ចាំការ ជួយសង្គ្រោះនោះ បានធ្វើឲ្យមូល និធិបាយ័នអាចស្វែង រកមូលនិធិគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ជា រហូតដល់ជិត៣លាន ដុល្លារអាមេរិក ពីសំណាក់ សប្បុរសជនជាច្រើន ដែលពួកគាត់ តែងតែ បានចូលរួមចំណែកយ៉ាង សកម្មជាមួយ នឹងសកម្មភាពនានា របស់មូលនិធិបាយ័ន ក្នុងទិសដៅ ជួយទ្រទ្រង់ដល់ចលនា មនុស្សធម៌ក្នុង សង្គមកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល៕

រហូតមកដល់បច្ចុប្បន្ននេះ មូលនិធិបាយ័ន ក៏កំពុងទទួល ថវិកាបរិច្ចាគ ជាបន្តបន្ទាប់ ពីសប្បុរសជន ដទៃទៀតហើយ ថវិកាដែលប្រមូលបាន នឹងប្រគល់ដល់ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ មូលនិធិបាយ័ន ក៏នៅរង់ចាំទទួល ស្វាគមន៍ដល់ សណ្តានចិត្ត ដ៏ប្រពៃពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលមានបំណង ចង់ចរិច្ចាគ ថវិកាជួយដល់ មន្ទីរពេទ្យ គន្ធបុប្ផា ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>