បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ នៅបរិវេណ សាលាស្រុកភ្នំស្រុក បានប្រារព្ធ ពិធី រំលឹកខួបលើកទី៣៦ នៃទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា២០១៥) ពិធីនេះស្ថិតក្រោម អធិបតីភាព លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សា ស្រុក ខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសនោះ ពលរដ្ឋចូលរួមប្រមាណជា២០០នាក់
ក្នុងឱកាសនោះ លោកអ៊ុង អឿន ប្រធានក្រុម ប្រឹក្សាខេត្ត បានថ្លែងថា នេះការរលឹក ខួបអនុស្សាវរីយ៍ លើកទី៣៦ នៃទិវាជ័យជំនះ៧មករា ជាថ្ងៃ ផ្តល់កំណើតទី២ ដល់ប្រជាជន យើងនៅទូទាំង ប្រទេសក្នុង និងក្រៅប្រទេស បើ ពុំមានថ្ងៃ៧មករាទេ តើមានថ្ងៃ៧ មករា ឆ្នាំ២០១៥ មកពីណាហើយពុកម៉ែ បងប្អូនយើងនៅទីនេះ ក៏ដូចជានៅទូទាំង ប្រទេសយើង មានជីវិតរស់រាន ម៉េចនឹ
ថ្ងៃ៧មករា នាំមកនូវអ្វីៗ ទាំងអស់ ជូនជាតិមាតុភូមិរបស់យើង ជាក់ស្តែងដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវខ្វាត់ខ្វែង ដូចជាកន្លែងខ្លះមិន ធ្លាប់មានផ្លូវឥឡូវ មានផ្លូវ ផ្លូវលំក្លាយជាផ្លូវចាក់ កៅស៊ូ ប្រជាពលដ្ឋមាន សេរីភាពពេញ បរិបូណ៍ក៏ដោយសារមានថ្ងៃ៧មករាដែរ។
ក្រោមការដឹកនាំដ៏ឆ្នើម ពីសំណាក់សម្តេ