Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយកខុទ្ទកាល័យ នាយករដ្ឋមន្ដ្រី បដិសេធ មិនជាប់ពាក់ព័ន្ធ ជម្លោះដី នៅ ខណ្ឌសែនសុខ

$
0
0

ភ្នំពេញ ៖ លោក ហូ សិទ្ធី នាយកខុទ្ទកា ល័យសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០១៥ នេះ បានច្រានចោល នូវសេចក្ដីរាយការណ៍ ព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍ ដែលថាលោក ជាប់ពាក់ព័ន្ធ ការអន្ដរាគមន៍ទៅនឹង ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ១៦៣គ្រួសារ ជាមួយអ្នកស្រី សារ៉ុម ដែលជាអតីតតំណាង របស់ពួកគេ ដែលត្រូវបានបណ្ដេញ ចេញ  ដែលមានរឿងរ៉ាវ ជម្លោះកាលពី ម្សិលមិញ នៅក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

ឆ្លើយតបទៅនឹងមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃព្រហស្បតិ៍ ជុំវិញ ការលើកឡើងខាងលើ លោកហូ សិទ្ធី បាន មានប្រសាសន៍ថា “ខ្ញុំមិនមានសមត្ថកិច្ច បង្គាប់បញ្ជាឱ្យក្រសួងដែនដីនគរូបនីយកម្ម ធ្វើការវាស់វែងដីឱ្យអ្នកណាទេ សូម្បីតែបញ្ជា ទៅសាលាក្រុង ទាក់ទិនជុំវិញ បញ្ហាទាំងអស់នេះក៏គ្មានដែរ ។ កន្លងទៅ យ៉ាងហោច ណាស់ត្រឹមតែសរសេរលិខិតបញ្ជូនឯកសារ ដែលមានពាក្យបណ្ដឹងទៅក្រសួងសាម៉ី ឱ្យពិនិត្យ ពិចារណាទៅលើពាក្យបណ្ដឹងតែ ប៉ុណ្ណោះ ។ ប៉ុន្ដែគ្មានសមត្ថកិច្ចបង្គាប់បញ្ជា នោះទេ” ។

លោកហូ សិទ្ធី បានសម្ដែងនូវការខឹង សម្បារចំពោះការផ្សាយរបស់កាសែតភ្នំពេញ ប៉ុស្ដិ៍ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៨ ខែមករានេះ ចោទប្រកាន់ថា លោកបានធ្វើអន្ដរាគមន៍ ទៅអ្នកស្រីសារ៉ុម ដែលជាអតីតអ្នកតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលថាបានកាន់កាប់ដីក្រោយពី តុលាការកំពូលបានសម្រេចឱ្យឈ្នះក្ដីលើទីតាំងដែលមានជម្លោះកាលពីម្សិលមិញនេះ ។

លោកហូ សិទ្ធី បានបន្ដថា លោកមិនដែលស្គាល់អ្នកស្រីសារ៉ុមនោះទេ ហើយក៏មិនបានអន្ដរាគមន៍ ទៅអាជ្ញាធរ ជួយការពារគាត់ដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>