មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការគ្រប់គ្រង របស់លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ជនជាតិស្វីស កំពុងតែដើរតួយ៉ាងសំខាន់ ក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជាង១៣ លាននាក់ ក្នុង រយៈពេល២០ឆ្នាំកន្លងទៅនេះ ។ នៅពេលដែលមន្ទីរពេទ្យគន្ធបុបា្ផ មានតួនាទីកាន់តែធំធេង ក្នុងការព្យាបាលជំងឺនិងសង្គ្រោះជិវិតកុមារកម្ពុជា គឺការ ចំណាយរបស់មន្ទីរពេទ្យនេះ ទាំង៥ សាខា ចេះតែមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ ធ្វើឱ្យមន្ទីរដ៏សំខាន់នេះប្រឈម នឹងបញ្ហាថវិកា សម្រាប់ចំណាយ ។ ដូច្នេះជនរួមជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ត្រូវរួមគ្នា ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុបា្ផ ទាំង៥សាខា តាមរយៈការបរិច្ចាគថវិកា និងសម្ភារៈ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីឱ្យដំណើរការរបស់មន្ទីរពេទ្យនេះ ប្រព្រឹត្ដទៅ ប្រកបដោយនិរន្ដរភាព ។ នៅពេលដែលជនរួមជាតិកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស មានទឹកចិត្ដសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុបា្ផ គឺមន្ទីរពេទ្យព្យាបាលជំងឺ កុមារដ៏ល្បី ល្បាញ នេះ អាចដំណើរការដោយរលូន ហើយកុមារកម្ពុជា រាប់សែនរាប់លាននាក់ នឹង ត្រូវបានជួយ សង្គ្រោះពីជំងឺផ្សេងៗ ដោយពុំមានបញ្ហាគួរឱ្យព្រួយបារម្ភតទៅទៀតឡើយ ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កូនស្រីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដេជ្ញាថា នឹងស្វះស្វែង រកជំនួយថវិកា មនុស្សធម៌ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុបា្ផ បានយ៉ាងតិច១លានដុល្លារអាមេរិក ក្នុង មួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ។ លោកស្រីហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុនិងទូរទស្សន៍បាយ័ន ហើយជាប្រធានមូលនិធិបាយ័ន បានថ្លែងនៅ ក្នុងពិធីប្រគល់ថវិកា ចំនួន១លាន ដុល្លារឱ្យដល់ប្រធានមូលនិធិគន្ធបុបា្ផ ថា ការផ្ដល់ថវិកានេះ មានគោលដៅឆ្លុះបញ្ចាំងនូវសុឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែង រួមគ្នាបន្ថែមទៀត ដើម្បីជួយទ្រ ទ្រង់ក្នុង សកម្មភាពការងារមនុស្សធម៌ និងជាពិសេស ក្នុងបុព្វហេតុលើកកម្ពស់ សុខុមាល ភាព និងជីវិតរស់នៅរបស់កុមារកម្ពុជា រាប់លាននាក់ ក្នុងមន្ទីរពេទ្យគន្ធបុបា្ផ ។
លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ទៀថា ថវិកាដែលប្រគល់ជូននៅពេលនេះ គឺបានមកពីការបរិច្ចាគ ពីសប្បុរសជនជាតិ និងអន្ដរជាតិ ហើយជំនួយជាថវិកា និងសម្ភារៈទាំងអស់របស់សប្បុរស ជន នឹងលើកកម្ពស់សុខភាពកុមារកម្ពុជា ឱ្យល្អប្រសើរ នាពេលអនាគត ។
លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ នាយកមន្ទីរពេទ្យគន្ធបុបា្ផ បានសម្ដែងនូវអំណរគុណដល់ ការផ្ដួចផ្ដើមគំនិតរបស់លោកស្រី ហ៊ុន ម៉ាណា ចំពោះការផ្ដល់មូលនិធិ ក្នុងការបន្ដជួយព្យា បាលជំងឺដល់កុមារកម្ពុជា ។ លោកបានបញ្ជាក់ថា លោកសង្ឃឹមថានឹងមាននិរន្ដរភាពបែប នេះ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យ ក្នុងកិច្ចដំណើរ ការព្យាបាល របស់ខ្លួនឱ្យដល់កុមារ កម្ពុជា រួចផុតពីសេចក្ដីស្លាប់ ។ បើតាមលោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ បានឱ្យដឹងថា មាន កុមារកម្ពុជា ប្រមាណជាង១៣លាននាក់ បានមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពី មន្ទីរពេទ្យគន្ធបុបា្ផទាំង៥សាខា ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ ដោយបានចំណាយថវិកា អស់ប្រមាណជាង ៤៧៥លានដុល្លារ ។ មានន័យថា មន្ទីរពេទ្យគន្ធបុបា្ផទាំង៥សាខា បាន ចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលជំងឺនិងសង្គ្រោះអាយុ ជីវិតកុមារកម្ពុជា នៅទូទាំងប្រទេស ។
អ្នកតាមដានវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា មន្ទីរពេទ្យគន្ធរ បុបា្ផ បានបំពេញតួនាទីសំខាន់ បន្ថែមពីលើតួនាទីមន្ទីរពេទ្យរដ្ឋ នៅទូទាំង ប្រទេស ។ ការ ដែលមន្ទីរពេទ្យគន្ធបុបា្ផ ព្យាបាលជំងឺកុមារកម្ពុជា ជាង១៣លាននាក់ ក្នុងរយៈពេល ២០ឆ្នាំ ដោយចំណាយថវិកា អស់៤៧៥លានដុល្លារ មិនមែន ជារឿងធម្មតាឡើយ ។ ដូច្នេះនៅពេល ដែលមន្ទីរពេទ្យគន្ធបុបា្ផ ប្រឈមនឹងកង្វះធនធាន សម្រាប់ទ្រទ្រង់ដំណើរការ របស់ខ្លួន គឺ ជនរួមជាតិកម្ពុជា ទាំងក្នុងនិង ក្រៅប្រទេស ត្រូវរួមគ្នាទ្រទ្រង់មន្ទីរពេទ្យនេះ ដើម្បី ឱ្យបំពេញតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។ ការបរិច្ចាគថវិកា តិចក្ដី ច្រើនក្ដី ជួយដល់មន្ទីរពេទ្យ គន្ធបុបា្ផ មានសារៈសំខាន់ណាស់ សម្រាប់ព្យាបាលជំងឺ និង សង្គ្រោះ ជីវិតកុមារកម្ពុជារាប់លាន នាក់ ជាពិសេសកុមារក្រីក្រពីតំបន់ជនបទ ។ ធ្វើបែបនេះ មន្ទីរ ពេទ្យគន្ធបុបា្ផ នឹងក្លាយទៅ ជាក្ដីសង្ឃឹមដ៏មុតមាំ របស់ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស ជាមិនខាន ។
សរុបសេចក្ដីមក មន្ទីរពេទ្យគន្ធបុបា្ផ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាល និងសង្គ្រោះ អាយុជីវិតកុមារកម្ពុជា ជាង១៣លាននាក់ អស់រយៈពេល២០ឆ្នាំមកហើយ ដូច្នេះជនរួម ជាតិកម្ពុជា ត្រូវរួមគ្នាទ្រទ្រង់មន្ទីរពេទ្យនេះ ឱ្យដំណើរការប្រកបដោយនិរន្ដរភាព ។ កិច្ច ខិតខំប្រឹងប្រែងរបស់លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ប្រធាន មន្ទីរពេទ្យគន្ធបុបា្ផ ក្នុងការព្យា បាលជំងឺនិងសង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺជាអំពើមនុស្សធម៌ ដ៏ថ្លៃថ្លាបំផុត មិនអាច កាត់ ថ្លៃបានឡើយ ។ ជនរួមជាតិកម្ពុជា គួរគាំទ្រអំពើមនុស្សធម៌របស់លោកប៊ីត រិចន័រ ហើយ រួមគ្នាជាថវិកា និងសម្ភារៈ ដើម្បីជួយឱ្យមន្ទីរពេទ្យគន្ធបុបា្ផ ទាំង៥សាខា មានលទ្ធ ភាពគ្រប់ គ្រាន់ ក្នុងការ សង្គ្រោះ អាយុជីវិត កុមារកម្ពុជានៅទូទាំងប្រទេស ។ ការលះបង់ របស់ជនរួមជាតិកម្ពុជា ក្នុងការទ្រទ្រង់មន្ទីរពេទ្យគន្ធបុបា្ផគឺជាបុណ្យកុសលដ៏ថ្លៃថ្លាបំផុត ព្រោះមន្ទីរពេទ្យគន្ធបុបា្ផ ជួយព្យាបាលជំងឺ និងសង្គ្រោះជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃ ៕