បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅក្នុងសាល ប្រជុំសាលាក្រុងប៉ោយប៉ែត រកដំណោះ ស្រាយ រវាងប្រជាពលរដ្ឋ ៥គ្រួសារ ចោទប្រកាន់ អនុវិទ្យាល័យអូរជ្រៅ រំលោភយកដីពួកគាត់ មានទំហំ១៩២០០ម៉ែត្រ ការ៉េ ស្នើរនិង៨ឡូតិ៍ ១២គុណ ២០ម៉ែត្រ តាំងពី២០០៥ ស្ថិតត្រង់ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កិច្ចដោះស្រាយនេះ ក្រោយអធិបតីភាព លោកង៉ោ ម៉េងជ្រួន អភិបាលក្រុង លោកចែម សំបូរ ប្រធានការិយាល័យ អប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញជាច្រើននាក់ រួមទាំងភាគី ទាំងសងខាងផងដែរ។
ប្រជាពលរដ្ឋបានប្រាប់អោយដឹងថា ពួកគាត់បានកាន់កាប់ដីធ្លីខាងលើនេះតាំងពីឆ្នាំ១៩៩៣ ព្រមទាំងមាន ប្លន់ដីកាន់កាប់ដីស្របច្បាប់ ច្បាស់លាស់ត្រឹមត្រូវ និងក៏មានការទទួលស្គាល់ពីមន្ត្រីជំនាញ។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា អាជ្ញាធរក្រុង បានប្រមូលព័ត៍មាន បន្ថែមពីបញ្ហាខាងលើនេះ ដើម្បីយកទៅ រាយការណ៍ប្រាប់ថ្នាក់លើបន្ថែម និងការចុះហត្ថលេខា ពាក់ព័ន្ធលើប័ណ្ណរបស់ប្រជាពលរដ្ឋ និងបូក សរុបរបាយការណ៍ ដើម្បីដោះស្រាយបញ្ហា ។ បញ្ហាខាងលើនេះបានដោះស្រាយគ្នា ជាច្រើនលើកមកហើយ ក៏មិន ទាន់ចប់នៅឡើយនិងជំរុញបញ្ជូនទៅថ្នាក់លើខេត្ត ។ ការសម្របសម្រួលនេះ គឺដោះស្រាយតាមការដំណោះស្រាយ ឈ្នះឈ្នះ ។
លោកបានបន្ថែមថា អនុវិទ្យាល័យអូរជ្រៅបានចុះបញ្ជី ជារបស់រដ្ឋ ដែរទទួលស្គាល់នៅក្នុងឆ្នាំ២០០៤ ចុះបញ្ជី របស់សម្បត្តិរដ្ឋ ចំណែកប្រជាពលរដ្ឋ៥គ្រួសារ មានលិខិតទិញដល់លក់ សម័យមុន និងមានឯកសារ សំអាងថា ជាប័ណ្ណចំណូល របស់មន្ត្រីជំនាញ ។
លោកអភិបាលក្រុងបានបញ្ជាក់ថា ទីតាំងនៃអនុវិទ្យាល័យអូរជ្រៅ មានទំហំដី២៨០០០ម៉ែត្រការ៉េ ស្នើនិង១០០គុណ ២៨០ម៉ែត្រ ចុះបញ្ជីឆ្នាំ២០០៤ ចូលទៅបញ្ជីសម្បត្តិរដ្ឋ និងមានឯកសារគ្រប់គ្រាន់ច្បាល់លាស់ រហូតមកដល់បច្ចុប្បន្ន គឺពុំមានការប្រែប្រួស និងខុសអ្វីនោះទេ គឺប្រក្រតីត្រឹមត្រូវ។ ចំណែកការសម្រេចប្រគល់ ទៅអោយភាគីណាមួយទេ ខាងអាជ្ញាធរក្រុង មិនអាចដោះស្រាយសម្រេចបានទេ គឹគ្រាន់តែប្រមូលយករបាយការណ៍ទាំងអស់ ប្រគល់ ជូនគណៈកម្មាធិការ ថ្នាក់ខេត្ត ។
លោកបានបញ្ជាក់ថា កិច្ចដោះស្រាយនេះជាលើកចុងក្រោយ ហើយប្រមូលវត្ថុតាងទាំង អស់ដែរអាជ្ញាធរប្រមូល បានជូនថ្នាក់ខេត្ត ត្រួតពិនិត្យជាក់ស្តែង និងសម្រេចតាមក្រោយ។ ក្នុងនោះខាងគណៈកម្មាការជំនាញបានចុះ ទៅត្រួតពិនិត្យ នៅគោលដៅទីតាំង ខាងលើនេះ បាននិយាយថា ការដោះស្រាយខាងលើនេះជាច្រើនលើកមក ហើយក៏ពុំទាន់ចប់នៅឡើយ ព្រមទាំងមានការយកចិត្តទុកដាក់ យ៉ាងខ្លាំង ដើម្បីអោយភាគីទាំង២ ពិភាក្សារកខុសត្រូវ។ មន្រ្តីជំនាញបានបន្តថា យើងជាសមាជិកក្រុមការងារ បានចុះទៅស្រាវជ្រាវ រកបានឯកសារ មាន២ ទី១ ផ្នែកប្រជាពលរដ្ឋ៥គ្រួសារ ឃើញមាននៅប័ណ្ណសំគាល់ដី មានចំនួន៧ប័ណ្ណ មានដីចំនួន៨ឡូត្តិ៍ ស្នើរនិង១៩២០ម៉ែត្រ ការ៉េ ទី២ ខាងមន្ទីរ ស្រាវជ្រាវរកឃើញមានទំហំដី របស់អនុវិទ្យាល័យ មាន១០០គុណ២៨០ម៉ែត្រ ស្មើរនិង ២៨០០០ម៉ែត្រការ៉េ ដែលខាងទទួលស្គាល់ ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៣ និងបានចុះបញ្ជីត្រឹមត្រូវ បញ្ជីសម្បត្តិរដ្ឋ និងមានឯកសារ គ្រប់គ្រាន់ច្បាល់លាស់ ហើយទីតាំងនេះពុំមានអ្វីប្រែប្រួលឡើយ។ ដូច្នេះហើយមន្ត្រីជំនាញប្រមូលរបាយការណ៍ទាំងអស់គឺ ប្រគល់អោយថ្នាក់លើសម្រេច៕